681 ezgif.com resize
Swift cc time

BBC៖ ជនភៀសសឹកកម្ពុជា ភ័យខ្លាចមិនហ៊ានត្រឡប់ទៅផ្ទះវិញ ក្រោយថៃបានវាយប្រហារល្មើសច្បាប់អន្តរជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ សារព័ត៌មានយក្សរបស់អង់គ្លេស BBC បានផ្សាយពីស្ថានភាពជាក់ស្តែងនៅជំរុំភៀសខ្លួនកម្ពុជា ក្រោយការសម្ភាសន៍ជាមួយប្រជាជនស្លូតត្រង់កម្ពុជា ជាមួយស្ថានភាពខ្វះខាត និងភាពភ័យខ្លាចក្នុងការត្រឡប់ទៅផ្ទះវិញ ក្រោយថៃបានវាយប្រហារល្មើសច្បាប់អន្តរជាតិ បន្សល់នូវគ្រាប់មិនទាន់ផ្ទុះ និងឧស្ម័នពុល។

យោងតាមសារព័ត៌មានអង់គ្លេសដ៏ធំBBC បានសរសេរផ្សាយពីស្ថានភាពពីជម្លោះព្រំដែនកម្ពុជា-ថៃ ពីសកម្មភាពរបស់យោធាថៃ បានរាយបន្លាលួសកាត់ភូមិជោគជ័យ ដោយបានសម្ភាសន៍ជាមួយអ្នកភូមិជោគជ័យដោយផ្ទាល់ បង្ហាញពីការភ័យខ្លាច និងការឈឺចាប់របស់អ្នកភូមិ ក្រោយយោធាថៃបានរាយបន្លាលួសកាត់យកដី និងផ្ទះរបស់ពួកគាត់ដែលធ្លាប់រស់នៅ បង្កើនផលជាយូរណាស់មកហើយ។ ផ្ទុយពីស្ថានភាពនៅថៃ ដែលប្រជាជនភៀសសឹក ស្នាក់នៅក្នុងជំរុំលក្ខណៈល្អ និងអាចត្រឡប់ទៅផ្ទះវិញបានក្នុងរយៈពេលខ្លី។

ក្រោយ BBC បានសម្ភាសន៍ជាមួយជនភៀសសឹកកម្ពុជា ក្នុងជំរុំភៀសខ្លួន ដោយពួកគាត់មានភាពភ័យខ្លាច និងមិនហ៊ានក្នុងការត្រឡប់ទៅផ្ទះវិញទេ ក្រោយស្ថានការណ៍មិនទាន់ល្អប្រសើរនៅឡើយ ដោយសារមានគ្រាប់មិនទាន់ផ្ទុះក្នុងតំបន់របស់ពួកគាត់ ដែលបានបន្សល់ពីការបាញ់គ្នាក្នុងរយះពេល៥ថ្ងៃ ព្រមទាំងការប្រើប្រាស់ឧស្ម័នពុលរបស់ភាគីថៃ បណ្តាលឲ្យពួកគាត់មិនហ៊ានក្នុងការត្រឡប់ទៅវិញ។

អ្នកសារព័ត៌មានBBC បានឡើងដល់ប្រាសាទព្រះវិហារ មើលឃើញការប៉ះពាល់បាក់បែកលើប្រាសាទ ដោយសារការបាញ់កាំភ្លើងធំរបស់ថៃកាលពីចុងខែកក្កដា ជណ្តើរថ្មបុរាណរបស់ប្រាសាទចំនួន២ ត្រូវបានខូចខាត ខណៈផ្នែកផ្សេងទៀតក្នុងប្រាសាទ ត្រូវបានបាក់បែប ដែលជាការប៉ះពាល់យ៉ាងខ្លាំងដល់ប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានចុះក្នុងបញ្ជីនៃអង្គការUnesco។

កម្ពុជា បានប្តឹងទៅអង្គការយូនីស្កូអំពីការខូចខាតប្រាសាទព្រះវិហារ ក្រោយជម្លោះព្រំដែនដែលថៃប្រើប្រាស់កាំភ្លើងធំ និងអាវុធធន់ធ្ងន់ខុសពីច្បាប់អន្តរជាតិមកលើសម្បត្តិបេតិកភណ្ឌពិភពលោក និងបកស្រាយពីការចាប់យកទាហានកម្ពុជាចំនួន១៨នាក់ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន និងការល្មើសច្បាប់អន្តរជាតិរបស់ថៃ៕

Khcct banner

អត្ថបទទាក់ទង