681 ezgif.com resize
Swift cc time

រាជរដ្ឋាភិបាលខិតខំ កែលម្អ«ឆ្នេរ»នៃខេត្តជាប់ឆ្នេរសមុទ្រទាំងបួន ដើម្បីជាឧត្តមប្រយោជន៍សង្គម និងសេដ្ឋកិច្ចជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលទទួលភារកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា បានកំពុងបន្តខិតខំ កែលម្អ«ឆ្នេរ»នៃខេត្តជាប់ឆ្នេរសមុទ្រទាំងបួន ដើម្បីជាឧត្តមប្រយោជន៍សង្គម និងសេដ្ឋកិច្ចជាតិ។សម្រាប់ក្រុមការងារជំនាញ ចាត់ទុកថា ឆ្នេរខ្សាច់ចំនួន ១០៥, ឆ្នេរថ្មចំនួន ៦៧ និង ឆ្នេរកោងកាងចំនួន ៣០ នៃខេត្តជាប់ឆ្នេរសមុទ្រទាំងបួន គឺជាមរតកធម្មជាតិ និងជាខឿនសេដ្ឋកិច្ចរបស់ខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា។

តំបន់ឆ្នេរទាំងអស់នោះ គឺស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រខេត្តព្រះសីហនុ វឌ្ឍនភាពការងារសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ឆ្នេរព្រែកត្រែង ឆ្នេរអូរឈើទាល ឆ្នេរព្រែកចាក, ក្នុងភូមិសាស្ត្រខេត្តកែប វឌ្ឍនភាពការងារសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ ឆ្នេរតេជោសន្តិភាពកែប” និងខេត្តជាប់ឆ្នេរសមុទ្រពីរទៀតគឺ កំពត និងកោះកុង។


Khcct banner

អត្ថបទទាក់ទង