ភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ នៅថ្ងៃទី៤ សីហា បានផ្តល់ប័ណ្ណសរសើរដល់លោកស្រី ទេព បូព្រឹក្ស និងក្រុមការងារ ដែលបានចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិនៅលើឆាកអន្តរជាតិ ក្នុងកម្មវិធី «Round Festival »នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី៤ កញ្ញា បានផ្តល់ជូនប័ណ្ណសរសើរដល់លោកស្រី ទេព បូព្រឹក្ស និងក្រុមការងារ ដើម្បីជាការលើកទឹកចិត្តសម្រាប់ការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិនៅលើឆាកអន្តរជាតិ។ ការផ្តល់ជូននេះ បន្ទាប់ពីលោកស្រី ទេព បូព្រឹក្ស និងក្រុមការងារ បានតំណាងអោយអ្នកចម្រៀងយុវវ័យកម្ពុជាសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីនៃមហោស្រព «Round Festival »នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២០ ដល់២២ ខែមិថុនាឆ្នាំ២០២៥នាពេលកន្លងទៅ។
គួរបញ្ជាក់ថា ការប្រគល់ជូននេះ កំឡុងពេលជំនួបរវាងលោកស្រី ភឿង សកុណា និងលោកស្រី ទេព បូព្រឹក្ស និងក្រុមការងារ ដើម្បីសម្តែងការគួរសម និងធ្វើបទបង្ហាញនូវវីដេអូឯកសារស្តីពីការចូលរួមរបស់លោកស្រីដែលបានតំណាងអោយអ្នកចម្រៀងយុវវ័យកម្ពុជាសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីនៃមហោស្រព «Round Festival »នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕