681 ezgif.com resize
Swift cc time

ក្រសួងបរិស្ថាន បន្តចែក«កូនឈើ»ចម្រុះដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥ ដល់ពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ដើម្បីឱ្យស្របតាមរដូវកាល ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថាននៅបន្តចែកជូនកូនឈើ ដោយឥតគិតថ្លៃដល់សាធារណជនពីថ្នាលបណ្តុះកូនឈើ របស់មន្ទីរបរិស្ថានរាជធានី ខេត្ត និងតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នានាផងដែរ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានកូនឈើចម្រុះ ចំនួនជាង៣០ម៉ឺនដើម ក្នុងមានប្រភេទឈើបេង នាងនួន រាំងទឹក ដើមគរ ដើមអំពិលទឹកបារាំង(ច័ន្ទគីរី) ដើមអំពិលផ្អែម ដើមក្ងោក លឿងរាជ និងដើមផ្កាក្រដាស ជាដើម។ ដើម្បីទទួលបានកូនឈើយកទៅដាំ នៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋអាចទំនាក់ទំនងមកទៅកាន់ក្រសួងបរិស្ថាន ឬទាក់ទងតាមរយៈ៖ លោក ខ្វៃ អាទិត្យា (Tel & Telegram: 012 683 968),លោកស្រី មាស ច័ន្ទធីតា (Tel & Telegram: 095 585 887)និងលោក សែម ហាក់ (Tel & Telegram: 085 755 566)។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន បានជំរុញការបណ្តុះកូនឈើ នៅតាមថ្នាល របស់មន្ទីរបរិស្ថានទូទាំងប្រទេស និងបានបង្កើតថ្នាលបណ្តុះកូនឈើ ថ្នាក់តំបន់ចំនួន៥ កន្លែងធំៗ នៅខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ នៅឆ្នាំ២០២៥ កូនឈើចម្រុះ ជាង ៣,៤លានដើម ក្នុងនោះមានកូនឈើព្រៃ២លានដើម ឈើហូបផ្លែជាង១៤ម៉ឺនដើម និងកូនត្នោតជាង១,៣ លានដើម ត្រូវបានបណ្តុះ និងបានចែកជូនសាធារណជន ជាបន្តបន្ទាប់យកទៅដាំ នៅតាមទីសាធារណៈនានា តាមសាលារៀន វត្តអារាម តាមលំនៅឋាន និងដាំស្តារព្រៃតាមសហគមន៍ ។ល។ ក្នុងឆ្នាំ២០២៥នេះ កូនឈើ ចំនួន២,៧លានដើម ក្នុងនោះកូនត្នោតប្រមាណ៩០ម៉ឺនដើម ត្រូវបានចែកជូនប្រជាពលរដ្ឋយកទៅដាំរួចមកហើយ។ នៅក្នុងឆ្នាំនេះដែរ ក្រសួងមានគម្រោងចែកកូនឈើជូនសាធារណៈជនយកទៅដាំចំនួន៣លានដើម ក្នុងនោះកូនត្នោតចំនួន១លានដើម៕


Khcct banner

អត្ថបទទាក់ទង