អ្នកទេសចរ អាចលេងទឹកឬហែលទឹក ជិះទូក ទស្សនាទេសភាពព្រៃភ្នំ គយគន់ថ្ងៃលិច បោះជំរុំឬបោះតង់ ជិះទូកកាយ៉ាក ម្ហូប និងចំណុចផ្សេងៗក៏បាន ពោលគឺទឹកសមុទ្រពណ៌ខៀវស្រងាត់ នៅលើកោះនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យមកកម្សាន្ដជាហូរហែ។ មិនតែប៉ុណ្ណោះ ខ្យល់អាកាសបរិសុទ្ធ និងបរិយាកាសស្ងប់ស្ងាត់នៅទីនោះនឹងជួយអោយលោកអ្នកអាចកាត់បន្ថយនូវភាពស្មុគស្មាញ និង ភ្លេចអស់នូវទុក្ខកង្វល់ទាំងឡាយ។