681 ezgif.com resize
Swift cc time

រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ បន្តពង្រឹងអនុវត្តបទឈប់បាញ់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលត្រូវនឹងថ្ងៃទី៤-៦ វិច្ឆិកា ឆ្នាំ២០២៥ ដើម្បីបន្តអនុវត្តបទឈប់បាញ់ដោយពេញលេញនិងម៉ឺងម៉ាត់ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលករខ្មែរធ្វើការនៅប្រទេសថៃដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ។

បើតាមរាជរដ្ឋាភិបាលកម្ពុជា ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។ ចំណែកការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ចំនួន៣(បី)ថ្ងៃ ក្នុងឱកាសព្រះរាជពិធីនេះ នៅរក្សាដដែល។

កំឡុងពេលនេះ ក្រុមការងាររាជរដ្ឋាភិបាល នឹងបន្តយកចិត្តទុកដាក់ខ្ពស់ ដោះស្រាយបញ្ហាស្បៀង ជម្រក ថ្នាំពេទ្យជូនប្រជាពលរដ្ឋភៀសសឹកនៅតាម មូលដ្ឋាន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តសម្របសម្រួលបន្តលក្ខណៈ ងាយស្រួលដល់ការស្វែងរកការងាររបស់ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាពិធីបុណ្យជាតិប្រចាំឆ្នាំកម្ពុជា ដែលប្រជាពលរដ្ឋចូលរួមប្រារព្វពិធី សប្បាយរីករាយ រួមទាំងការប្រណាំងទូកង បណ្តែតប្រទីបពោពេញដោយភ្លើងរចនាស្អាតនៅពេលយប់ និងការអកអំបុកខ្មែរ។ សម្រាប់ឆ្នាំ២០២៥នេះ ពិធីបុណ្យនេះ នឹងប្រព្រឹត្តទៅថ្ងៃទី៤-៦ វិច្ឆិកា ឆ្នាំ២០២៥ តាមបណ្តាខេត្តនានា៕


Khcct banner

អត្ថបទទាក់ទង