681 ezgif.com resize
Swift cc time

ក្រសួងអប់រំ៖ សាលារៀន៨នៅខេត្តព្រះវិហារ និងឧត្តរមានជ័យ«រងការខូចខាត»ដោយការឈ្លានពានពីថៃ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ​៖ សាលារៀនចំនួន​២នៅព្រះវិហារ និង ចំនួន៦នៅខេត្តឧត្តរមានជ័យ «រងការខូចខាត» ដោយសារជម្លោះព្រំដែនថៃ។ ក្នុងចំណោមសាលាទាំង ៨ សាលាចំនួនពីរបានរងការខូចខាតទាំងស្រុង។

យោងតាមរបាយការណ៍នៃក្រសួងអប់រំ បានឱ្យដឹងថា សាលារៀនចំនួន២ នៅខេត្តព្រះវិហារ បានរងផលប៉ះពាល់នៃសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ ក្នុងនោះមានសាលាបឋមសិក្សាតេជោបុស្បូវ និងសាលាបឋមសិក្សាតេជោមរកត។ ចំណែកឯ ខេត្តឧត្តរមានជ័យ មានសាលារៀនចំនួន៦ បានរងផលប៉ះពាល់ រួមមាន សាលាបឋមសិក្សាតាមន្តសែនជ័យ, សាលាបឋមសិក្សាមនោរម្យ ១+២, សាលាបឋមសិក្សាបុស្សធំ, សាលាបឋមសិក្សាជប់គគីរ, សាលាបឋមសិក្សាហនុមាន, និងសាលារៀនបឋមសិក្សាគោកប្រាសាទ។

បើតាមក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យលើការងារសាងសង់ និងជួសជុលអគារសិក្សាដែលរងផលប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីការសាងសង់ និងជួសជុល ដើម្បីឱ្យអគារថ្មីរឹងមាំស្តង់ដាក្រសួង ។ ទន្ទឹមនឹងនេះ ក្រសួងក៏ត្រៀមសម្រាប់ការសាងសង់កន្លែងប្រើប្រាស់បណ្ដោះអាសន្នដើម្បីសម្រួលដល់ដំណើររៀន និងបង្រៀនអំឡុងពេលសាងសង់អគារសិក្សាស្តង់ដារឹងមាំ។

​គួរបញ្ជាក់ថា ក្នុងករណីសាលារៀនទាំងនោះមិនអាចដំណើរការបានដោយសារស្ថានភាពនៅព្រំដែនមិនទាន់មានស្ថិរភាព ក្រសួងនឹងរៀបចំជាយុទ្ធសាស្ត្របើកបវេសនកាលឆ្នាំសិក្សាថ្មី តាមតំបន់ទីទូលសុវត្ថិភាពដែលអំណោយផលដល់ការរៀន និងបង្រៀន៕

Khcct banner

អត្ថបទទាក់ទង