681 ezgif.com resize
Swift cc time

ក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធ ប្រជុំរកផែនទីឯកភាព សម្រាប់តំបន់អង្គរ និងបឹងទន្លេសាប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀមរាប៖ ក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធ បានជួបប្រជុំស្វែងរកផែនទីឯកភាពការងារ លើការរៀបចំប្លង់គោល ផែនការនៃការប្រើប្រាស់ដី ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងតំបន់បឹងទន្លេសាប មុននឹងឈានទៅរៀបចំប្លង់គោលនៃការប្រើប្រាស់ដីទាំង ១៦៥២ឃុំ នៅទូទាំងប្រទេស។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៥ សីហា បានរៀបចំការប្រជុំជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អាជ្ញាធរទន្លេសាប រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តទាំង៦នៅជុំវិញតំបន់បឹងទន្លេសាប ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ ស្វែងរកផែនទីឯកភាពការងារ លើការរៀបចំប្លង់គោល ផែនការនៃការប្រើប្រាស់ដី តាមរយៈការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងតំបន់បឹងទន្លេសាប មុននឹងឈានទៅរៀបចំប្លង់គោលនៃការប្រើប្រាស់ដីទាំង ១៦៥២ឃុំ នៅទូទាំងប្រទេស។

បើតាមក្រសួងរៀបចំដែនដី ផែនទីឯកភាពការងារនេះ ជាឧបករណ៍តម្រង់ទិសដើម្បីឈានទៅដាក់ចេញនូវផែនការប្រើប្រាស់ដី ដែលមានការឯកភាពគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ លើកស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកស្រុកនៅតំបន់ជុំវិញបឹងទន្លេសាប និងពង្រឹងខឿនសេដ្ឋកិច្ចជាតិ ផ្អែកលើការប្រើប្រាស់ធនធានដី ដើម្បីកម្ពុជារស់បានដោយខ្លួនឯង និងឯករាជ្យម្ចាស់ការ៕ 


Khcct banner

អត្ថបទទាក់ទង