681 ezgif.com resize
Swift cc time

ក្រសួងរៀបចំដែនដី និងក្រសួងសាធារណការ ចុះMOU ដើម្បីការធ្វើសាមាហរណកម្មឱ្យត្រូវគ្នារវាងស្ថាប័នរដ្ឋ និងស្ថាប័នពាក់ព័ន្ធ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ តាមរយៈការចុះអនុស្សារណៈយោគយល់គ្នារវាងមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជាចំណែកមួយនៃយុទ្ធសាស្ត្ររួមដែលបានដាក់ចេញ គឺការពូនជ្រុំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ក្នុងនោះគឺការធ្វើសាមាហរណកម្មឱ្យត្រូវគ្នារវាងស្ថាប័នរដ្ឋ និងស្ថាប័នពាក់ព័ន្ធ ហើយការចុះអនុស្សារណៈយោគយល់គ្នានៅថ្ងៃនេះ ជាការដកនូវរបាំងការងារមួយដ៏ធំរវាងក្រសួងទាំងពីរដោយជំនួសមកវិញនូវរបៀបរបបការងាររួម ដែលសមូហភាពដឹកនាំក្នុងវិស័យរួមតែស្ថាប័ននីមួយៗទទួលខុសត្រូវរៀងៗខ្លួន។

ជាមួយគ្នានេះ ក្រសួងទាំងពីរនឹងកំណត់ស្តង់ដារួមពីសំណង់សាធារណៈ និងសំណង់ស៊ីវិល និងឈានទៅកសាងលិខិតបទដ្ឋានគតិយុត្តិរួម ដើម្បីធានាគុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់ ជាឧត្តមប្រយោជន៍ប្រជាជនកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង