ព្រះសីហនុ៖ ជើងហោះហើរដំបូងមកពីទីក្រុង KUNMING ខេត្តយូណាន ប្រទេសចិន បានចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នាយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមានលោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ និងលោក វ៉ាន់ ណូរ៉ាក់ នាយកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដើម្បីទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ។
សូមជម្រាបថា ភ្ញៀវទេសចររួមដំណើរមានជនជាតិចិនសរុប ៨៤នាក់ និងជនជាតិខ្មែរ១នាក់ ធ្វើដំណើរដោយយន្តហោះប្រភេទ Boeing 737-40០ នៃក្រុមហ៊ុន Ruili Airlines៕