ចិន៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៃកម្ពុជា និងរដ្ឋបាលសុវត្ថិភាពនាវាចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៦ សីហា បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីសុវត្ថិភាពនាវាចរណ៍ បច្ចេកទេសលើកកម្ពស់សុវត្ថិភាពនាវាចម្លង ការដឹកជញ្ជូនបៃតង និងកិច្ចការនាវាចរណ៍សមុទ្រអន្តរជាតិ។
ក្នុងជំនួបរវាងលោក ហេង សុធី អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងរដ្ឋបាលសុវត្ថិភាពនាវាចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៦ សីហា ប បានជួបចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីសុវត្ថិភាពនាវាចរណ៍ ដែលប្រព្រឹត្តទៅនៅទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន។
ការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសសម្រាប់លើកកម្ពស់សុវត្ថិភាពនាវាចម្លង ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា ការត្រួតពិនិត្យសុវត្ថិភាពនាវា ការការពារបរិស្ថាន និងការអភិវឌ្ឍនៃការដឹកជញ្ជូនបៃតង បង្កើនសមត្ថភាពនាវិកសម្រាប់នាវាចម្លងក្នុងស្រុក ការធានាសុវត្ថិភាពនាវាចរណ៍ កិច្ចការនាវាចរណ៍សមុទ្រអន្តរជាតិ ព្រមទាំងវិស័យផ្សេងទៀតដែលបានព្រមព្រៀងគ្នាទៅវិញទៅមក៕