681 ezgif.com resize
Swift cc time

រដ្ឋបាលខេត្តកំពង់ធំ រៀបចំផ្តល់ទីកន្លែងស្នាក់នៅ៦កន្លែង ដល់សិស្សក្រីក្រមកប្រឡងបាក់ឌុប ដោយឥតគិតថ្លៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសដល់សិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលមានជីវភាពខ្វះខាត នឹងរៀបចំផ្តល់ទីកន្លែងស្នាក់នៅ៦កន្លែង ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។

បើតាមរដ្ឋបាលខេត្តកំពង់ធំ ក្នុងអំឡុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨-២៩ សីហា ២០២៥ ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំនឹងរៀបចំទីកន្លែងស្នាក់នៅ ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ចំនួន០៦កន្លែង។

កន្លែងស្នាក់នៅរួមមាន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ (ទំនាក់ទំនងៈ លោក ទិន ម៉ារ៉ា 012 990 128, លោក ឆៃ សុខលាង 097 888 6769), សារៈមន្ទីរខេត្តកំពង់ធំ (ទំនាក់ទំនងៈ លោក ទិន ម៉ារ៉ា 012 990 128, លោកស្រី ធន សុភ័ក្ត្រា 092 182 324), ទីស្នាក់ការ ស.ស.យ.ក.ខេត្តកំពង់ធំ (ទំនាក់ទំនងៈ លោក ទិន ម៉ារ៉ា 012 990 128, លោកស្រី ស៊ឹម សុនណារី 017 779 598)។

មជ្ឈមណ្ឌលយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ (ទំនាក់ទំនង៖ លោកស្រី ឡាយ សុថាខ្មែ 089 628 334), មណ្ឌលបុរីកុមារខេត្តកំពង់ធំ (ទំនាក់ទំនង៖ លោក ភិន រ៉ាមីន 012 434 543) និងវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ (ទំនាក់ទំនង៖ លោក ខឹម ខេមរិន្ទ 012 666 155, 015 666 155, 031 6666 155)៕

Khcct banner

អត្ថបទទាក់ទង