681 ezgif.com resize
Swift cc time

សម្ដេច ពិន សែម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតែងតាំងជាប្រធាន«ថេរសភានៃព្រះពុទ្ធសាសនា»នៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចចេញអនុក្រឹត្យតែងតាំងជាប្រធាន «ថេរសភានៃព្រះពុទ្ធសាសនា» នៅកម្ពុជា អមជាមួយអនុប្រធានជាសម្តេចសង្ឍចំនួន៣ព្រះអង្គ គឺមានសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល សម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិត ដូង ផង់ និង សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ជាអនុប្រធាន ជាមួយសមាជិកជាច្រើនអង្គទៀត។

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ជាព្រះចៅអធិការវត្ដរាជបូណ៌ ក្រុងសៀមរាបប្រសូត នៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៤២ ក្នុងត្រកូល អ្នកកសិករ នៅ ភូមិវត្តបូណ៌ ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប។ព្រះអង្គបានចូលសាងព្រះផ្នួស ជាភិក្ខុភាវៈនៅក្នុង ព័ទ្ធសីមា វត្តរាជបូណ៌ នៅឆ្នាំ ១៩៦២ ក្នុងជន្មាយុ២០ឆ្នាំ។


Khcct banner

អត្ថបទទាក់ទង