681 ezgif.com resize
Swift cc time

សមាជិកនៃសមាគមឧកញ៉ាកម្ពុជាបន្តចុះសួរសុខទុក្ខនិងប្រគល់អំណោយដល់វីរកងទ័ពក្នុងខេត្តឧត្ដរមានជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ឧត្ដរមានជ័យ៖ អ្នកឧកញ៉ា ឡាវ កាង សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលរួមមានវត្តមាន អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបចុះសួរសុខទុក្ខ ក៏ដូចជានាំយកនូវអំណោយជាម៉ូតូចំនួន ៥គ្រឿង និងកង្ហារដើម្បីប្រគល់ជូនមន្ទីរពេទ្យកងពលថ្មើជើងលេខ៤២ ក្នុងខេត្តឧត្តរមានជ័យ សម្រាប់ប្រើប្រាស់តាមតម្រូវការព្រមទាំងបានប្រគល់ជូនថវិកាមួយចំនួនដល់បុគ្គលិកសុខាភិបាលដែលកំពុងបម្រើការនៅទីនោះផងដែរ។

ក្នុងឱកាសនេះ អ្នកឧកញ៉ា ឡាវ កាង រួមទាំងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានសម្តែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ ក៏ដូចជាក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលគ្រប់ផ្នែក ដែលបានកំពុងបំពេញនាទីជាកងទ័ពអាវសជួរក្រោយដោយឈរលើសាមគ្គីភាពជាធ្លុងមួយយកចិត្តទុកដាក់មិនរាថយបម្រើការថែទាំព្យាបាលអ្នកជំងឺជាពិសេសវីរកងទ័ពដែលបានរងរបួសក្នុងសមរភូមិប្រយុទ្ធតទល់និងបរទេសឈ្លានពានប្រកបដោយវិជ្ជាជីវៈខ្ពស់។

បន្ទាប់ពីនេះ អ្នកឧកញ៉ា ឡាវ កាង បន្តដឹកនាំសមាជិកចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាប្រគល់ជូនវីរយុទ្ធជនដែលបានរបួសក្នុងសមរភូមិ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា ឡាវ កាង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់យោធិនគ្រប់ៗរូបពីលោកអ្នកឧកញ៉ាប្រធាន ព្រមទាំងបានជូនពរដល់វីរកងទ័ពទាំងអស់ដែលកំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បើយដើម្បីវិលត្រលប់ទៅបំពេញការងារនាពេលដ៏ខ្លីខាងមុខ។

សូមបញ្ជាក់ថា នាសប្តាហ៍កន្លងមក ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក៏បានចុះសួរសុខទុក្ខព្រមទាំងនាំយកនូវអំណោយជាថវិកា ជូនដល់វីរយុទ្ធជនដែលបានរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកងពលថ្មើជើងលេខ៤២ ក្នុងខេត្តឧត្តរមានជ័យនេះផងដែរ ហើយដោយបានមើលឃើញនូវការលំបាក និងកង្វះខាតសម្ភារៈ ទើបសមាគមបានសម្រេចផ្តល់ជូនបន្ថែមទៀតនូវម៉ូតូ និងកង្ហារនាពេលនេះតែម្តង៕


Khcct banner

អត្ថបទទាក់ទង