681 ezgif.com resize
Swift cc time

អារ៉ាប៊ីសាអូឌីត ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ផ្សព្វផ្សាយបេតិកភណ្ឌពិភពលោក និងបូជនីយដ្ឋានសាសនារបស់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ អារ៉ាប៊ីសាអូឌីត និងកម្ពុជា នាថ្ងៃទី២១ ខែសីហា ពិភាក្សាសហការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍នឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍ជាបេតិកភណ្ឌពិភពលោក និងបូជនីយដ្ឋានសាសនារបស់ប្រទេសកម្ពុជា និងអារ៉ាប៊ីសាអូឌីតដល់ប្រជាជនប្រទេសទាំងពីរ និងពិភពលោកទាំងមូល។

ក្នុងជំនួបពិភាក្សារវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ពិភាក្សាការងារផ្លាស់ប្តូរទស្សនៈយុទ្ធសាស្រ្តស៊ីជម្រៅស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី និងការជំរុញការធ្វើដំណើរទេសចរណ៍របស់ប្រជាជននៃប្រទេសទំាងពីរ ការវិនិយោគលើវិស័យទេសចរណ៍ ការផ្សព្វផ្សាយពីយុទ្ធនាការ Cambodia Muslim Friendly និងទស្សនាកម្ពុជានារដូវកាលបៃតង (Green Season) ឱ្យបានកាន់តែទូលំទូលាយ។

កិច្ចពិភាក្សានេះ ប្រទេសទាំងពីរ មានទស្សនៈរួមគ្នាលើសារៈសំខាន់នៃវិស័យទេសចរណ៍ក្នុងសេដ្ឋកិច្ចជាតិ និងការភា្ជប់ទំនាក់ទំនងប្រជាជន និងប្រជាជន ដោយប្រទេសទាំងពីរ សុទ្ធតែជាប្រទេសដែលមានប្រវតិ្តសាស្រ្ត វប្បធម៌ អរិយធម៌ និងសាសនាដ៏យូរលង់ ប្រពៃណីទំនៀមទំលាប់ដ៏សំបូរបែប និងចំណាស់ ដោយប្រទេសកម្ពុជា ត្រូវបានស្គាល់តាមរយៈប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងប្រាសាទបាយ័ន ហើយប្រទេសអារ៉ាប៊ីសាអូឌីត តាមរយៈបេតិកភណ្ឌដែលបានចុះបញ្ជីដោយអង្គការ UNESCO និងបូជនីយដ្ឋានសាសនាដូចជាវិហារ Masjid al-Haram នៅទីក្រុងពិសិដ្ឋ Mecca ជាទីដែលមាន Kaaba និងវិហារ Masjid an-Nabawi នៅទីក្រុង Medina៕


Khcct banner

អត្ថបទទាក់ទង