681 ezgif.com resize
Swift cc time

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៣នាក់ កាន់កាប់អាវុធខុសច្បាប់សង្ស័យអាចធ្វើសកម្មភាពចាប់ជំរិត និងរក្សារទុកសារធាតុញៀន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ សមត្ថកិច្ច នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៣នាក់ ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតច្បាប់(អាវុធខ្លី)មានសម្ភារសង្ស័យអាចធ្វើសកម្មភាពចាប់ជំរិត និងរក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ច នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចផ្លូវជាតិលេខ៤ ដោយធ្វើការត្រួតពិនិត្យរថយន្ត១គ្រឿង ម៉ាកToyota Alphard បើកបរដោយជនជាតិខ្មែរ នៅក្នុងរថយន្តមានគ្នាចំនួន២នាក់ ខណៈសមត្ថកិច្ចបានឆែកឃើញក្នុងរថយន្តមានកាបូបខ្មៅ១ មានសម្ភារមួយចំនួនអាចជាមធ្បោបាយសម្រាប់ចាប់ជំរិត ទើបសមត្ថកិច្ចបានសួរនាំជនជាតិខ្មែរទាំងនេះ ហើយបន្តស្រាវជ្រាវ លុះដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៥និង៣០នាទី សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៣នាក់ នៅផ្ទះលេខC០៥ ផ្លូវលេខ០១ បុរីអេស អិន អូ ភូមិរំដួលជើង សង្កាត់ស្នោរ ខណ្ឌកំបូល រាជភ្នំពេញ។

បើតាមសមត្ថកិច្ច វត្ថុតាងចាប់យក៖ អាវុធខ្លី ១ដើមម៉ាក ZORAKI M906T លេខA3YZR17YSO1-2400144 ,បង់ចំនួន ១ ,គ្រាប់ចំនួន ៤គ្រាប់ លេខ៣២, ស៊ីឡង់សឺចំនួន ១,កុំព្យូទ័រលេបថប ចំនួន ១គ្រឿង ,ទូរស័ព្ទដៃ ចំនួន ៤គ្រឿង , ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ២គ្រឿង (តូច ១, ធំ ១), លេបថប ចំនួន ១គ្រឿង ម៉ាកLENOVO ពណ៌ខ្មៅ, ម្សៅក្រាមពណ៌សថ្លាមួយចំនួនតូច, ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ឧបករណ៍សម្រាប់ចូកគ្រឿងញៀនចំនួន ២, PASSPORT ចំនួន ១, បណ្ណបើកបរចំនួន ១សន្លឹក, កាតជនជាតិចិនចំនួន ២សន្លឹក, កាតជនជាតិវៀតណាមចំនួន ១សន្លឹក, ថង់ប្លាស្ទិចមួយចំនួន បំពង់ទុយោមួយចំនួន, ដំបងឆក់ចំនួន២ ខ្នោះចំនួន២, ស្ព្រាយបាញ់ភ្នែក ចំនួន ៦កំប៉ុង. វិទ្យុទាក់ទងចំនួន ២គ្រឿង, ខ្សែរិតពីជ័រ ១ថង់ និងដំបងដែករលាស់ ១។

បច្ចុប្បន្នជនសង្ស័យជនជាតិចិនទាំង ៣នាក់ និងវត្ថុតាងត្រូវបានបញ្ជូនមកសាកសួរ និងបន្តនីតិវិធីទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

Khcct banner

អត្ថបទទាក់ទង