681 ezgif.com resize
Swift cc time

ក្រសួងមហាផ្ទៃកម្ពុជា បន្តហាមឃាត់ការបង្ហោះ«ដ្រូន»សម្រាប់ខេត្តជាប់ព្រំដែនជាមួយថៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានសម្រេចបន្តហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) បន្ទាប់ពីបានពិនិត្យឃើញថា ភាគីថៃនៅតែបន្តបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) និងសត្វព្រាបបំពាក់ GPS ស៊ើបការណ៍ជារៀងរាល់ថ្ងៃចូលរំលោភបំពានដែនអធិបតេយ្យនៃកម្ពុជា។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃផ្ញើជូនអភិបាលខេត្តជាប់ព្រំដែនថៃ បានឱ្យដឹងថា កន្លងមកក្រសួងមហាផ្ទៃបានដាក់ចេញនូវគោលការណ៍ហាមឃាត់មិនឱ្យមានការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តសៀមរាប និងខេត្តកំពង់ធំ សម្រាប់រយៈពេល១៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។ ផ្អែកតាមរបាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តខាងលើ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ភាគីថៃនៅតែបន្តបង្ហោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) និងសត្វព្រាបបំពាក់ GPS ស៊ើបការណ៍ជារៀងរាល់ថ្ងៃចូលរំលោភបំពានដែនអធិបតេយ្យនៃកម្ពុជា។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃ សម្រេចបន្តការហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) នៅក្នុងភូមិសាស្រ្តខេត្តទាំង៩ខាងលើ គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ រហូតដល់មានការណែនាំថ្មី ដើម្បីពង្រឹងនិងលើកកម្ពស់ការគ្រប់គ្រងនិងធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង