681 ezgif.com resize
Swift cc time

មន្រ្តីជំនាញ ចុះត្រួតពិនិត្យឃើញប្រើល័ក្តទឹកក្រហម ក្នុងគ្រឿងក្នុងគោ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣

ភ្នំពេញ៖ មន្ត្រីជំនាញសាខា ក.ប.ប. នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទះឃើញប្រើទឹកពណ៍ល័ក្តក្រហម ពុំមានសាធាតុគីមីក្នុងពោះគោ។

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយរដ្ឋបាលខណ្ឌមានជ័យ-សង្កាត់ស្ទឹងមានជ័យទី៣ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើតេស្តបឋមស្វែងរកសារធាតុគីមីហាមឃាត់លើទំនិញម្ហូបអាហារមួយចំនួន នៅតាម ទីតាំងបោះដុំទំនិញ ទីតាំងលក់រាយ ផ្ទះលក់ទំនិញជុំវិញផ្សារ ដែលស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមក្រុមអ្នកជំនាញ បានពិនិត្យទាំង០៧ទីតាំង ពុំមានសាធាតុគីមីទេ ចំពោះទឹកពណ៍ក្រហមគ្រាន់តែជាទឹកដាក់ពណ៍តែប៉ុណ្ណោះ ហើយបានណែនាំឈប់ឲ្យប្រើល័ក្តទឹកក្រហមនេះតទៅទៀត៕


Khcct banner

អត្ថបទទាក់ទង