681 ezgif.com resize
Swift cc time

តំណាងសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាចូលរួម​កម្មវិធីសន្និសីទនៅម៉ាឡេស៊ីស្តីពី«កិច្ចសន្ទនាសហគ្រិនវ័យក្មេង»

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ម៉ាឡេស៊ី៖ តំណាងសមាគមសម្ព័ន្ធខ្មៃរ-ចិន លោកជំទាវ វ៉ា សុជិន អនុប្រធានអចិន្ត្រៃយ៍ និង លោក តាំង ជុងងួន អនុប្រធានយុវជនសមាគម៍ខ្មែរចិន នៅថ្ងៃទី ១៥-១៦ សីហា ២០២៥ បានអញ្ជើញចូលរួមកម្មវិធីសន្និសីទ ACCCIM ASEAN AND BEYOND : YOUNG ENTREPRENEURS DIALOGUE 2025 នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេសុី។

សិក្ខាសាលានេះ មានគោលបំណងដើម្បីចុះ MOU ដើម្បីពង្រឹងមិត្តភាព ក្នុងការអភិវឌ្ឍន៍អាជីវកម្ម របស់សហគ្រិនវ័យក្មេងម៉ាឡេសុី និងសមភាគីក្នុងតំបន់អាស៊ាន ដើម្បីពង្រីកបណ្តាញអាជីវកម្ម និងបង្កើតដៃគូរកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ថ្លែងប្រាប់ ស៊ីស៊ីថាមស៍ លោកជំទាវ វ៉ា សុជិន អនុប្រធានអចិន្ត្រៃយ៍នៃសមាគមខ្មៃរ-ចិន បានគូសបញ្ជាក់ថា​ក្នុងកម្មវិធីនេះ កម្ពុជាមានតំណាងសមាគមបីផ្សេងគ្នា រួមមាន សមាគមសម្ព័ន្ធខ្មែរចិន សភាពាណិជ្ជកម្ម និង Young Enterprise។

បើតាមលោកជំទាវ តាមរយៈសិក្ខាសាលានេះ បានផ្តល់អ្នកចូលរួមមកពីបណ្តាប្រទេសអាស៊ាន និងប្រទេសនានា ក្នុងការបង្កើតទំនាក់ទំនងក្នុងការបង្កើតឱកាសសម្រាប់ការចូលរួមធ្វើឱ្យកម្ពុជាលូតលាស់នាពេលខាងមុខក្នុងនាមជាយុវជនអាស៊ាន៕


Khcct banner

អត្ថបទទាក់ទង