681 ezgif.com resize
Swift cc time

អភិបាលខេត្តក្រចេះ នាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៤៦គ្រួសារ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រួបភាព៖ រដ្ឋបាលខេត្តក្រចេះ

ក្រចេះ៖ នៅព្រឹកទី១៥ ខែសីហា ឆ្នាំ២០២៥ លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ ដែលជម្លៀសមកនៅតាមដងផ្លូវ ទីទួលសុវត្ថិភាពនានា ចំនួន៤៦គ្រួសារ ក្នុងសង្កាត់ក្រចេះ (ភូមិក្រចេះ ២គ្រួសារ និងភូមិដូនជ្រាំ ៤៤គ្រួសារ) នៅបរិវេណអនុសាខាកាកបាទក្រហមកម្ពុជាក្រុងក្រចេះ។

រួបភាព៖ រដ្ឋបាលខេត្តក្រចេះ

អំណោយក្នុង១គ្រួសារទទួលបាន៖ ១.អង្ករ២៥គីឡូក្រាម ២.ឃីត១កញ្ចប់ (សារុង-មុង-ភួយ-ក្រមា) ៣.មី១កេស ៤.ត្រីខ១យួរ ៥.អាវយឺត៣អាវ ៦.ម៉ាស់ក្រណាត់មួយចំនួន ៧.និងថវិកា ៥ម៉ឺនរៀល។

ក្នុងឱកាសនោះដែរ លោក វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីស្រឡាញ់នឹករលឹកក្រៃលែង ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយការយកចិត្តទុកដាក់សុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

រួបភាព៖ រដ្ឋបាលខេត្តក្រចេះ

ជាពិសេសនាពេលថ្មីនេះ បញ្ហាជម្លោះព្រំដែន បងប្អូនប្រជាពលរដ្ឋ ជាពលករទៅធ្វើការនៅប្រទេសថៃ ទើបត្រឡប់មកស្រុកកំណើតវិញ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី គឺរដ្ឋបាលខេត្តក្រចេះ បានរៀបចំរថយន្តរបស់រដ្ឋបាលខេត្ត ទៅទទួលពលករនៅតាមបណ្តោយព្រំដែន ដឹកយកមកលំនៅដ្ឋានវិញ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពលករ និងកាត់បន្ថយការចំណាយជាដើម។

រួបភាព៖ រដ្ឋបាលខេត្តក្រចេះ

លោក វ៉ា ថន ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពរួបភាព៖ រដ្ឋបាលខេត្តក្រចេះឱ្យបានល្អ និងជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តតាមដានជាប់ជានិច្ចចំពោះស្ថានភាពរស់នៅ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងបានណែនាំដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ព្រោះនៅមានឥទ្ធិពលនៃព្យុះបន្តបោកបក់មកលើប្រទេសកម្ពុជា អាចនឹងមានទឹកជន់ឡើងបន្ថែមទៀតជាពិសេសត្រូវមើលថែក្មេងៗ មនុស្សចាស់ និងជនងាយរងគ្រោះឱ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ក៏ដូចជាការការពារពីសត្វអសិរពិសខាំ ឬទិចជាដើម និងត្រូវប្រញាប់រួសរាន់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិត ហើយប្រសិនបើមានទឹកជំនន់ត្រូវរកទីទួលសុវត្ថិភាព៕

រួបភាព៖ រដ្ឋបាលខេត្តក្រចេះ
រួបភាព៖ រដ្ឋបាលខេត្តក្រចេះ
រួបភាព៖ រដ្ឋបាលខេត្តក្រចេះ


Khcct banner

អត្ថបទទាក់ទង