Yearendyearend1140x150

ឧកញ៉ាតែ តាំងប៉៖ “ទំនិញហូបចុកលក់ដាច់ តែកុំបារម្ភមិនឡើងថ្លៃទេ”

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធ សហគ្រាសធុនតូច និងមធ្យមកម្ពុជា។

ភ្នំពេញ៖ ទំនិញគ្រឿងហូបចុកនៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានលក់ដាច់ច្រើនជាងទំនិញផ្សេងៗហើយការលក់ដាច់នេះ គឺដោយសារតែកម្ពុជាបានបិទការនាំចូលពីខាងក្រៅប្រទេស ធ្វើឱ្យតម្រូវការក្នុងស្រុកមានការកើនឡើង។នេះបើយោងតាមប្រសាសន៍របស់លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធ សហគ្រាសធុនតូច និងមធ្យមកម្ពុជា។ជាមួយគ្នានោះលោកឧកញ៉ា ក៏បានស្នើដល់ប្រជាពលរដ្ឋកុំមានក្តីបារម្ភពីទំនិញហូបចុកនេះឡើងថ្លៃផងដែរ។

លោកឧកញ៉ា តែ តាំងប៉ បានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា ក្នុងវិបត្តិកូវីដ-១៩ និងបញ្ហាទឹកជំនន់ទំនិញហូបចុកមិនមានការសល់អ្វីនោះទេ ពោលគឺលក់ដាច់ជាងមុន ហើយការលក់ដាច់នេះដោយសារតែកម្ពុជាបិទព្រំដែននាំឱ្យទំនិញពីក្រៅប្រទេសមិនអាចនាំចូលបានតម្រូវការក្នុងស្រុកកើនឡើង។លោកថា ការកើនឡើងនេះ ធ្វើឱ្យវិស័យ SME មានការខិតខំប្រឹងប្រែងជាងមុនដោយការផលិតនៅក្នុងស្រុកកើនឡើង មិនប៉ះពាល់ដល់ផលិតកម្មទេ។

បើតាមលោកឧកញ៉ា តែ តាំងប៉ ទំនិញដែលលក់ដាច់មានដូចជា បន្លែ ត្រី សាច់ សាច់គោ ក្របី ជ្រូក មាន់ទាជាដើម។សម្រាប់លោកប្រទេសកម្ពុជាជាប្រទេសមានសកត្តានុពលផ្នែកកសិកម្ម ហើយផលិតផលកសិកម្មជាច្រើនត្រូវបានកម្ពុជានាំចេញទៅក្រៅប្រទេសមិនចាញ់ប្រទេសក្បែរខាងកម្ពុជា ដូច្នេះអ្វីបារម្ភពីបញ្ហាទំនិញហូបចុកឡើងថ្លៃនោះទេ។

លោកឧកញ៉ា តែ តាំងប៉ ថ្លែងថា “ ហើយកុំបារម្ភអារឿងកើនតម្លៃ ប្រសិនបើ SME លក់ឡើងថ្លៃពេលដែលរដ្ឋាភិបាលបិទកូវីដ ត្រូវប្រាប់លោក”

តែយ៉ាងណាក៏ដោយ បើទោះបីជាតម្រូវការផលិតនៅក្នុងស្រុកកើនឡើង តែចំនួនកម្លាំងពលកម្ម SME ផ្នែកចំណីអាហាររបស់កម្ពុជានៅខ្វះ ដោយកម្លាំងខ្លះចំណាកស្រុកទៅក្រៅប្រទេស ខណៈកម្លាំងមួយចំនួនផ្សេងទេខ្វះជំនាញឯកទេស។លោកឧកញ៉ា តែ តាំងប៉ មិនចង់ឱ្យពលរដ្ឋធ្វើការចំណាកស្រុកនោះទេ សូម្បីតែចំណាកស្រុកពីខេត្តមួយទៅខេត្តមួយក៏មិនចង់ឱ្យមានដែរ។

គួរបញ្ជាក់ថា កម្ពុជាសម្រេចបិទព្រំដែនជាមួយប្រទេសក្បែរខាងដោយមិនឱ្យពលរដ្ឋចូលមកកម្ពុជា និងមិនឱ្យពលរដ្ឋកម្ពុជាចូលទៅប្រទេសគេវិញជាបណ្តោះអាសន្ន។ការសម្រេចបិទព្រំដែននេះ ក្រោមហេតុផលនៃការបង្ការជំងឺកូវីដ-១៩ ឬកូរ៉ូណា។ចំពោះទំនិញមួយចំនួនមាននីតិវិធី ដើម្បីដោះដូរទៅតាមច្រកព្រំដែននីមួយៗ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង