681 ezgif.com resize
Swift cc time

ក្នុងរយៈពេល២ខែ ពលករខ្មែរត្រឡប់មកពីថៃប្រមាណជាង២ម៉ឺន៣ពាន់នាក់ ទទួលបានការងារភ្លាមៗ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១១ សីហា ក្រោយបានបិទបញ្ចប់យុទ្ធនាការផ្សព្វផ្សាយឱកាសការងារជំហានទី២ ដោយជោគជ័យ បានបញ្ជាក់ថា ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃប្រមាណ ២៣,៤១៩នាក់ ក្នុងរយៈពេលជាង២ខែនេះ។

ក្នុងយុទ្ធនាការ«វេទិកាការងារ» ជំហានទី២ គិតចាប់ពីថ្ងៃទី២ ខែសីហា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ក្រសួងបានរៀបចំ«វេទិកាការងារ» ចំនួន ៣០៥កន្លែង ដោយនាំយកព័ត៌មានឱកាសការងារសរុបចំនួន ១១៨ ៨២២កន្លែង ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលបានចូលរួមវេទិកាផ្សព្វផ្សាយចំនួន ៨៧ ៧៦០នាក់ និងមានអ្នកទទួលបានការងារភ្លាមចំនួន ១៦ ៨២៤នាក់។

គួររម្លឹកថា គិតចាប់ពីការរៀបចំយុទ្ធនាការផ្សព្វផ្សាយ «វេទិកាការងារ» នៅតាមមូលដ្ឋាន ជំហានទី១ និងជំហានទី២ ចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ មកដល់ពេលនេះ ក្រសួងបានរៀបចំវេទិកាសរុបចំនួន ៤០៧ដង មានអ្នកមកទទួលព័ត៌មានឱកាសការងារសរុបចំនួន ១២៦,១១៣នាក់ និងមានអ្នកទទួលបានការងារធ្វើចំនួន ២៣,៤១៩នាក់។ បន្ទាប់ពីបញ្ចប់ជំហានទី២នេះ ក្រសួងការងារ នឹងរៀបចំយុទ្ធនាការផ្សព្វផ្សាយឱកាសការងារ ជំហានទី៣ និងទី៤ បន្ថែមទៀតដើម្បីចុះឱ្យដល់ឃុំតែម្តង៕

Khcct banner

អត្ថបទទាក់ទង