681 ezgif.com resize
Swift cc time

កីឡាការិនីប៊ីយ៉ាការ៉ុមកម្ពុជា អ្នកនាង ស្រួង ភាវី ឈ្នះពានថ្មីមួយគ្រឿងទៀត ដោយភ្ជាប់ជាមួយស្មារតីជាតិកម្ពុជាដ៏រឹងមាំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

កូរ៉េ៖ អ្នកនាង ស្រួង ភាវី កីឡាការិនីប៊ីយ៉ាការ៉ុមកម្ពុជា នាថ្ងៃទី១០ សីហានេះ បានឈ្នះពានរង្វន់ថ្មី១គ្រឿងទៀត ក្នុងកម្មវិធីLPBA Charity Championship ដែលជាការឈ្នះពានលើកទី៩ក្នុងកម្មវិធីនេះ ដោយលើកនេះប្រកួតឈ្នះលើជើងឯកកូរ៉េខាងត្បូង។ ជាជ័យជម្នះក្រោមស្មារតីជាតិ និងភាពឈឺចាប់របស់ប្រជាជនកម្ពុជា ជម្រុញឲ្យអ្នកនាងកាន់តែមានភាពក្លាហាន មិនបាក់ស្បាត លើកតម្លើនកម្ពុជាលើឆាកអន្តរជាតិ។

ក្នុងការប្រកួតរវាងអ្នកនាង ស្រួង ភាវី និងកីឡាការិនីជើងឯកកូរ៉េខាងត្បូង Kim Min-ah អ្នកនាងបានឈ្នះក្នុងកម្រិតពិន្ទុ៤-១ (១១-៣ ២-១ ១១-៥ ១១-១ ១១-១ ១១-៦) ក្នុងការប្រកួតផ្តាច់ព្រ័ត្រនៃ'Right Life Card NH Nonghyup Card LPBA Charity Championship។ ការប្រកួតនេះ អ្នកនាងទទួលបានពានរង្វាន់១ និង រង្វាន់ជាសាច់ប្រាក់ប្រមាណជិត ៣ម៉ឺនដុល្លារ។

អ្នកនាង ស្រួង ភាវី បានបង្ហោះភាពជោគជ័យរបស់ខ្លួន ជាមួយខ្លឹមសារថា ភាពឈឺចាប់របស់ប្រជាជនបានជំរុញឱ្យបេះដូងអ្នកនាងឲ្យមានតែភាពអង្គអាចក្លាហានមិនបាក់ស្បាត អ្នកនាងនឹងបន្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីលើកកំពស់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា និងធ្វើឱ្យអ្នកមានមោទនភាព កម្ពុជាគឺជាមោទនភាព និងជាព្រលឹងរបស់អ្នកនាង៕


Khcct banner

អត្ថបទទាក់ទង