681 ezgif.com resize
Swift cc time

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម ៣៥២នាក់ ចេញពីប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ត្បូងឃ្មុំ៖ សមត្ថកិច្ចកម្ពុជា កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៥កន្លងទៅ បានធ្វើការបណ្តេញជនជាតិវៀតណាម ៣៥២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (ONLINE SCAMS) ។

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ៣៥២នាក់ (ស្រី១១០នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (ONLINE SCAMS) ។

ក្នុងនោះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕


Khcct banner

អត្ថបទទាក់ទង