ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការគ្រប់គ្រងព័ត៌មាន និង មតិសាធារណៈ គឺជាកិច្ចការដ៏សំខាន់ និងស្រួចស្រាលបំផុតនៅក្នុងបរិបទសង្គមបច្ចុប្បន្ន ក្នុងកាលៈទេសៈ ដែលមានការប្រឈម ដូចជាជម្លោះព្រំដែន ដោយ ការងារព័ត៌មានដើរតួនាទីជា "សមរភូមិព័ត៌មាន" ដ៏សំខាន់មួយ ក្នុងការផ្តល់ជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើងក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលជំនាញ «បច្ចេក ទេសកម្រិតមធ្យីមលើកទី១ ស្តីពីបច្ចេកវិទ្យាព្រព័ន្ធផ្សព្វផ្សាយ ការផលិតព័ត៌មាន និងការផលិត មាតិការផ្សព្វផ្សាយ» ស្ថិតនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។
លោករដ្ឋមន្រ្តីបញ្ជាក់ថា ការពង្រឹងសមត្ថភាពមន្ត្រី និងអ្នកសារព័ត៌មានក្នុងការគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មាន គឺជាកត្តាចាំបាច់ ដើម្បីធានាថា ប្រជាពលរដ្ឋទទួលបានព័ត៌មានច្បាស់លាស់ និងអាចទុកចិត្តបាន ដែលនឹងជួយពង្រឹងជំនឿនិងការគាំទ្ររបស់ពួកគេ ចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់ អាវុធជាតិ៕