ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៥ បានជូនដំណឹងពីការលើកពេលវេលានៃពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ១០ ដែលគ្រោងរៀបចំនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៥ ដែលស្ថិតនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹងឲ្យដឹងអំពីការលើកពេលវេលានៃពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ១០ ដែលគ្រោងរៀបចំនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៥ ក្រោយអធិបតីភាព សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលស្ថិតនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
ទន្ទឹមនឹងនេះ ចំពោះកាលបរិច្ឆេទ និងពេលវេលានៃការរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញផ្លូវជាតិលេខ១០នេះ ក្រសួងនឹងជូនដំណឹងក្រោយពេលទទួល បានគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល៕