681 ezgif.com resize
Swift cc time

ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យព្រះអង្គឌួង ចុះពិនិត្យសុខភាពពលរដ្ឋ និងវីរៈកងទ័ព ក្នុងខេត្តចំនួន៣

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងសុខាភិបាល

ព្រះវិហារ៖ ក្រុមគ្រូពេទ្យឯកទេសជំងឺត្រចៀក ច្រមុះ បំពង់ និងឯកទេសជំងឺភ្នែក នៃមន្ទីរពេទ្យព្រះអង្គឌួង នាថ្ងៃទី៣ សីហា បានបន្តចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ និងវីរកងទ័ព កំពុងសម្រាកព្យាបាល នៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប។

ក្រុមគ្រូពេទ្យឯកទេសជំងឺត្រចៀក ច្រមុះ បំពង់ និងឯកទេសជំងឺភ្នែក នៃមន្ទីរពេទ្យព្រះអង្គឌួង ចុះទៅពិនិត្យសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ និងកងទ័ព ដែលកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពគូលែន មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប លើបញ្ហាត្រចៀក និងភ្នែក។

កំឡុងពេលចុះពិនិត្យនេះ ក្រុមការងារបាននាំយកនូវសម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយសប្បុរសធម៌ របស់មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យព្រះអង្គឌួង ជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឧត្តរមានជ័យ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ មួយចំនួន។ ការចុះជួយគាំទ្រផ្នែកបច្ចេកទេសនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យជាតិផ្សេងៗទៀត៕


Khcct banner

អត្ថបទទាក់ទង