681 ezgif.com resize
Swift cc time

សម្តេចម៉ែ សព្វព្រះរាជហឫទ័យព្រះរាជទាន ១៥ ០០០ដុល្លារ និងស្បៀងជួយដល់ប្រជារាស្ត្រភៀសសឹក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានសព្វព្រះរាជហឫទ័យប្រោស ព្រះរាជទានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ១៥.០០០ដុល្លារ រួមជាមួយស្បៀង និងសម្ភារមួយចំនួនទៀត។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ១៥.០០០ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លារអាម៉េរិក) រួមជាមួយស្បៀង និងសម្ភារមួយចំនួនទៀត ដូចជាក្រដាសសើមម៉ាក MG ចំនួន ២០កេស ឆៃប៉ូវ ៥០០គីឡូក្រាម និងត្រសក់ចាវ ៣៥០គីឡូក្រាម ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់ប្រជារាស្ត្រភៀសសឹក។

ជាការឆ្លើយតប សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លំឱនកាយសម្តែងនូវអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះបរមរាជានុញ្ញាតប្រើប្រាស់ព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមខាងលើនេះ សម្រាប់ចែកជូនប្រជានុរាស្ដ្រជាជនភៀសសឹក។ ព្រះរាជគុណូបការៈដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តែងតែប្រោសព្រះរាជទាននូវភាពកក់ក្តៅដល់កាកបាទក្រហមកម្ពុជា ដើម្បីបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង