681 ezgif.com resize
Swift cc time

អ្នកជំនាញគ្រាប់បែកអាម៉េរិករកឃើញថាគ្រាប់បែក MK-84 ថៃទម្លាក់ពីយន្តហោះF-16 គឺផលិតនៅឆ្នាំ១៩៩៦ ហើយអាចទិញពីអ៉ីស្រាអែល

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ទីតាំងគ្រាប់បែក MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពសុីម៉ាក់ អង្គការ Golden Westនិងអង្គការ NPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាបបែកនេះជាលំអិត ដោយបានបញ្ជាក់ថា គ្រាប់បែក MK-84នេះ មានលេខ Lot No. IMI 96G015-11 និង ផលិតក្នុងឆ្នាំ១៩៩៦។ នេះបើតាមលោក ហេង រតនា អគ្គនាយក CMAC បានឲ្យដឹងនៅថ្ងៃទី ៤ ខែសីហានេះ។

ទន្ទឹមនឹងនេះ លោក Len Austin ប្រធានអង្គការ Golden West ប្រចាំកម្ពុជា និងជាអតីតៈកងទ័ពម៉ារីនសហរដ្ឋអាម៉េរិកខាងជំនាញគ្រាប់យុទ្ធភណ្ឌ ជាជំនាញខាងគ្រាប់បែកទម្លាក់ពីយន្តហោះនៃប្រទេសក្នុងតំបន់នេះ ក៏បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែក MK-84នេះ បានបញ្ជាក់អំពីអត្តសញ្ញាណ គ្រាប់បែក MK-84នេះ ផលិតនៅឆ្នាំ១៩៩៦ និងអាចសៀមទិញពីក្រុមហ៊ុន IMI (Israel Military Industries)របស់អុីស្រាអ៊ែល បានទទួលសិទ្ធផលិត និងលក់គ្រាប់បែកត្រកូល MK នេះ។

ជាមួយគ្នានោះ អគ្គនាយក CMAC បានសង្កត់ធ្ងន់ថា គ្រាប់បែក MK-84នេះ ផលិតក្នុងឆ្នាំ១៩៩៦ ដូចនេះ វាមិនអាចជាគ្រាប់បែកសំណល់ពីការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៣កេីតទេ៕


Khcct banner

អត្ថបទទាក់ទង