ភ្នំពេញ៖ សាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ និងក្រសួងអប់រំ យុជន និងកីឡា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីសហការក្នុងការអភិវឌ្ឍសមត្ថភាពថ្នាក់ដឹកនាំនាយទាហានកម្ពុជា។
សាកលវិទ្យាល័យការពារជាតិ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពី«កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរង ពលទាហាន យោធាចារ្យ និស្សិត សិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិ» ជាមួយក្រសួងអប់រំ យុជន និងកីឡា។
គោលបំណងនៃអនុស្សារណៈនេះ គឺដើម្បីសហការក្នុងការអភិវឌ្ឍសមត្ថភាពថ្នាក់ដឹកនាំនាយទាហាន នាយទាហានរងពលទាហាន យោធាចារ្យ និសិ្សត និងសិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិ ឱ្យឆ្លើយតបទៅនឹងអាទិភាពដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕