681 ezgif.com resize
Swift cc time

កសិដ្ឋានចិញ្ចឹមជ្រូក ៥ទីតាំងនៅក្នុងស្រុកជុំគីរី រកឃើញថាគ្រប់គ្រង«សំណល់រាវ»មិនល្អបង្កប៉ះពាល់បរិស្ថាន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
. កសិដ្ឋាន មួង ផារី

កំពត៖កសិដ្ឋានចិញ្ចឹមជ្រូក៥ ទីតាំងនៅក្នុងស្រុកជុំគីរី ត្រូវបានមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យ និង ចាត់វិធានការច្បាប់ទប់ស្កាត់លើការបញ្ចេញទឹកកខ្វក់ប៉ះពាល់បរិស្ថាន។ជាវិធានការ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក្រុមការងារក្រសួងបរិស្ថាន ដោយមានការចូលរួមពីរដ្ឋបាលស្រុកជុំគិរី ក្រុមប្រឹក្សាឃុំត្រពាំងរាំង ឃុំជំពូវន្ដ និងមន្ទីរបរិស្ថានខេត្តកំពត។

យោងតាមក្រសួងបរិស្ថានកម្ពុជា កសិដ្ឋានចិញ្ចឹមជ្រូក ចំនួន៥ទីតាំង រួមមាន៖ ១)កសិដ្ឋានចិញ្ចឹមជ្រូក មួង ផារី ២)កសិដ្ឋានចិញ្ចឹមជ្រូក វុន ហេង (ទីតាំងទី១) ៣)កសិដ្ឋានចិញ្ចឹមជ្រូក វុន ហេង (ទីតាំងទី២) ៤)កសិដ្ឋានចិញ្ចឹមជ្រូក ជា សៅណា និង៥)កសិដ្ឋានចិញ្ចឹមជ្រូក ស៊ី.ភី.ខេមបូឌា ចំកាត់។

បើតាមប្រភពដដែល មន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានរកឃើញ កសិដ្ឋានចញ្ចឹមជ្រូកទាំងនេះ មិនទាន់មានការគ្រប់គ្រងសំណល់រាវ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងបានបញ្ចេញទឹកកខ្វក់ ប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រុមការងារក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ ដល់កសិដ្ឋានចិញ្ចឹមជ្រូក ដែលមិនបានរៀបចំ ប្រព័ន្ធគ្រប់គ្រងសំណល់រាវ និងការបញ្ចេញសំណល់រាវ មិនត្រឹមត្រូវដូចជា៖

- កសិដ្ឋានចិញ្ចឹមជ្រូក ត្រូវបញ្ឈប់ការលេចធ្លាយសំណល់រាវចូល តំបន់ទឹកសាធារណៈ វាលទំនាប និងដីស្រែ របស់ប្រជាពលរដ្ឋ ជាបន្តទៀត

- កសិដា្ឋនចិញ្ជឹមជ្រូក ត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវចេញ ពីស្រះស្ដុកចូលអូរសាធារណៈ (អូរធ្លក) ជាបន្ទាន់

- ត្រូវទទួលរងការពិន័យអន្ដរការណ៍ ករណីរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ខាងលើ បានបញ្ចេញសំណល់រាវចូលអូរសាធារណៈ ដែលល្មើសនឹងមាត្រា១៥៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ

- ត្រូវទទួលរងការពិន័យអន្ដការណ៍ករណីពុំមានរបាយការណ៍EIAដំបូង ដែលល្មើសនឹងមាត្រា៦៥៤ មាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ

- ត្រូវរៀបចំរបាយការណ៍EIAដំបូង ដាក់ជូនក្រសួងបរិស្ថាន ពិនិត្យ និងផ្ដល់យោបល់

- ត្រូវស្ដុកសំណល់រាវនៅក្នុងស្រះស្ដុកឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន និងត្រូវជីកស្រះបន្ថែមសម្រាប់ស្ដុកសំណល់រាវ ស្របតាមបរិមាណបញ្ចេញពីកសិដ្ឋាន និងសម្រាប់ស្ដុកសំណល់រាវចេញពីអាង Biogas ដើម្បីការពារករណីឧបទ្ទវហេតុកើតឡើង។

ក្រសួងបរិស្ថាន បានអរគុណប្រជាពលរដ្ឋ រដ្ឋបាលមូលដ្ឋាន និងបណ្តាញសារព័ត៌មាន ចំពោះការជូនដំណឹងអំពីករណីប៉ះពាល់បរិស្ថាននៅតាមមូលដ្ឋាន រោងចក្រ សហគ្រាស និងក្រុមហ៊ុន ដើម្បីរួមគ្នាកាន់តែប្រសើរ ក្នុងការអនុវត្តសកម្មភាព ដើម្បីកម្ពុជាមានភាពស្អាត ការថែរក្សាសុខភាពប្រជាពលរដ្ឋនិងបរិស្ថានបានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព។ ជាមួយគ្នានេះ ក្រសួងបរិស្ថាននឹងបន្តអនុវត្តវិធានច្បាប់ ចំពោះ រោងចក្រ សហគ្រាស ក្រុមហ៊ុនទាំងឡាយណា ដែលប្រព្រឹត្តល្មើសច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងនូវភាពស្អាត ភាពបៃតង និងចីរភាពនៅកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង