681 ezgif.com resize
Swift cc time

ក្រុមហ៊ុនចិននៃទីក្រុងBeihaiស្នើក្រសួងទេសចរណ៍គាំទ្រលើការប្រើAIដើម្បីផ្សព្វផ្សាយនិងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ អភិបាលរងក្រុងBeihai បានជួបពិភាក្សាការងារជាមួយក្រសួងទេសចរណ៍ លើសំណើសុំកិច្ចសហការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន Xinyi Holding ក្នុងការចូលរួមជាមួយក្រសួងទេសចរណ៍លើការងារឌីជីថលលូបនីយកម្ម តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីអភិវឌ្ឍទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំងឡើង។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោកស្រី Zeng Ling អភិបាលរងក្រុងBeihai នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

កិច្ចពិភាក្សាការងារនេះត្រូវបានធ្វើឡើងដើម្បីពិភាក្សាលើសំណើសុំកិច្ចសហការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន Xinyi Holding ក្នុងការចូលរួមជាមួយក្រសួងទេសចរណ៍លើការងារឌីជីថលលូបនីយកម្ម តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលមានឈ្មោះ Enowa ក្នុងការអភិវឌ្ឍប្រព័ន្ធឌីជីថលលើការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជា និងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់កម្ពុជា ជាពិសេសគឺប្រាសាទអង្គរវត្តដល់ភ្ញៀវទេសចរចិន និងអន្តរជាតិ នាទីស្តីការក្រសួង។

ជាការឆ្លើយតប លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ទីក្រុង Beihai និងក្រុមហ៊ុនដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជាតាមរយៈការជួយផ្សព្វផ្សាយដោយប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដ៏ពេញនិយមរបស់ក្រុមហ៊ុន ជាពិសេសគឺការចូលរួមដ៏សំខាន់លើការងារឌីជីថលលូបនីយកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ នេះ៕


Khcct banner

អត្ថបទទាក់ទង