ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីកម្ពុជា ក្នុងការការពារសុខសុវត្ថិភាពសង្គម ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សជាដើម ដែលជាជំហានដ៏សំខាន់ដើម្បីការពារប្រជាជនដែលងាយរងគ្រោះ និងពង្រឹងការអនុវត្តច្បាប់។
មន្រ្តីការិយាល័យសន្តិសុខតំបន់ នៃស្ថានទូតអាមេរិកប្រចាំកម្ពុជា សហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្នុងការពង្រឹងភាពជាដៃគូនៃការអនុវត្តច្បាប់។ ស្ថានទូតអាម៉េរិក បានផ្តល់វគ្គបណ្តុះបណ្តាលរួមមាន ការស្វែងរកឯកសារធ្វើដំណើរក្លែងបន្លំ ការទទួលស្គាល់ និងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការបណ្តុះបណ្តាលសុវត្ថិភាពដល់មន្ត្រីកម្ពុជា។ កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយដើម្បីការពារប្រជាជនដែលងាយរងគ្រោះ និងពង្រឹងការអនុវត្តច្បាប់។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ សហរដ្ឋអាម៉េរិកក៏បានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដោយប្រធានាធិបតីអាម៉េរិកលោក ដូណាត្រាំ និងម៉ាឡេស៊ីជាប្រធានអាស៊ាន បានជួយសម្របសម្រួលជាមួយភាគីកម្ពុជា និងថៃ រហូតឈានដល់ការសម្រេចបាននូវបទឈប់បាញ់ក្នុងជម្លោះនេះ៕