681 ezgif.com resize
Swift cc time

ពលករខ្មែរនៅថៃ អាចនឹងតំឡើងតួនាទី ព្រមទាំងបានប្រាក់ខែខ្ពស់ ក្រោយត្រឡប់មកធ្វើការនៅខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ប្រកាសឱកាសការងារចំនួន ២៥០ ៥៨២កន្លែង នៅទូទាំងប្រទេស ជាពិសេសប្រជាពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។ ពលករខ្មែរ ដែលធ្លាប់ធ្វើការរោងចក្រនៅប្រទេសថៃ អាចនឹងទទួលបានការដំឡើងតួនាទីជាប្រធានក្រុមភ្លាមៗ ហើយនឹងទទួលបានប្រាក់ខែខ្ពស់។

បើតាមលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ ក្រសួងបានចងក្រងឱកាសការងារចំនួន ២៥០ ៥៨២កន្លែង នៅទូទាំងប្រទេស។ ប្រាក់ខែគោលនៅតាមរោងចក្រគឺប្រមាណជា ២៥០ដុល្លារ បូកការថែមម៉ោង គឺអាចទទួលបានប្រមាណជា ៣០០ដុល្លារ/ខែ។

ទន្ទឹងនេះ ក៏ទទួលបានអត្ថប្រយោជន៍ ប.ស.ស ដូចជាទៅពេទ្យព្យាបាលជំងឺមិនអស់លុយ ពេលចូលនិវត្តមាន ប.ស.ស ជួយចិញ្ចឹម និងទៅពេទ្យព្យាបាលដោយឥតគិតថ្លៃ។ ពលរដ្ឋ ដែលធ្លាប់ធ្វើការរោងចក្រនៅប្រទេសថៃ អាចនឹងទទួលបានការដំឡើងតួនាទីជាប្រធានក្រុមភ្លាមៗ ហើយនឹងទទួលបានប្រាក់ខែខ្ពស់ផងដែរ។

បើតាមប្រភពដដែល ក្រសួងការងារ នឹងផ្តើមយុទ្ធនាការផ្សព្វផ្សាយឱកាសការងារជំហានទី២ នៅតាមឃុំ ចំនួន ៣០០គោលដៅ ដោយនឹងរៀបចំយុទ្ធនាការជំហានទី៣ និងទី៤ បន្ថែមទៀតដើម្បីចុះឱ្យដល់ឃុំតែម្តង។ ក្នុងករណីមានចំនួនប្រជាពលករ លើសពី៣០០នាក់ ចង់ស្វែងរកការងារធ្វើនៅតាមរោងចក្រ គឺអាចទាក់ទងមកក្រសួង ដើម្បីក្រសួងដាក់កម្មវិធីបន្ទាន់ចុះទៅឃុំ សង្កាត់នោះ ដោយយករដ្ឋបាលរោងចក្រចុះទៅសម្ភាសការងារផ្ទាល់តែម្តង៕

Khcct banner

អត្ថបទទាក់ទង