681 ezgif.com resize
Swift cc time

ក្រុមហ៊ុនMUFASAGROUPឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងសម្ភារជូនជនភៀសសឹកខេត្តឧត្ដរមានជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ឧត្ដរមានជ័យ៖ ក្រុមហ៊ុន MUFASA GROUP និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ROYAL CREATE SMART DECORATION CO., LTD កាលពីថ្ងៃទី៣១ ខែកក្កដា នាពេលថ្មីៗនេះ បានឧបត្ថម្ភសម្ភារចាំបាច់ចំនួន ១៥តោន ដល់តំបន់ជនភៀសខ្លួននៅខេត្តឧត្ដរមានជ័យ។ ដោយសកម្មភាពមនុស្សធម៌នេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពី លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្ដរមានជ័យ និងលោក នៅ សំតារារិទ្ធ អភិបាលស្រុកបន្ទាយអំពិល ដែលបានផ្តល់ការទទួលស្គាល់ចំពោះការឧបត្ថម្ភដ៏មានអត្ថន័យមួយនេះ។

ក្រុមការងាររបស់ MUFASA GROUP និង ROYAL CREATE SMART DECORATION ដោយមានការសហការគ្នាពីក្រុមការងារយ៉ាងស្វិតស្វាញក្នុងការរៀបចំគ្រឿងបរិក្ខា ដោយធ្វើដំណើរពីរាជធានីភ្នំពេញ ដឹកជញ្ជូនសម្ភារៈ រួមមានអង្ករ អាហារ និង សំភារៈប្រើប្រាស់ផ្សេងៗ ដល់តំបន់ជនភៀសសឹក ដើម្បីជួយលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលជួបការលំបាក។ការឧបត្ថម្ភនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ទៅលើស្ថានភាពសង្គមប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីការទទួលខុសត្រូវក្នុងការជួយសង្គមពីក្រុមហ៊ុនដែលមានដើមកំណើតនៅប្រទេសកម្ពុជាផងដែរ។

MUFASA GROUP ជាក្រុមហ៊ុន វិនិយោគឯកទេសកម្ពុជាទៅលើពហុវិស័យ ដែលបង្កើតឡើងដោយសហគ្រិនជនជាតិខ្មែរ ដោយមានសមាជិកក្រុមការងារ៩៥% ជាជនជាតិខ្មែរ ហើយតែងតែគោរពពាក្យមួយថា «បានផលពីសង្គម ជួយសង្គមវិញ»។ ដោយក្រុមហ៊ុន រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យសំណង់ ការលម្អ ឧបករណ៍ឆ្លាតវៃ ការកម្សាន្ត និងវិស័យអប់រំ បានចូលរួមយ៉ាងសកម្មក្នុងសង្គម។ ចំណែកក្រុមហ៊ុនបុត្រសម្ព័ន្ធ ROYAL CREATE SMART DECORATION CO., LTD. ផ្តោតលើវិស័យសំណង់ ការលម្អ ឧបករណ៍ឆ្លាតវៃ ដោយផ្តល់សេវាកម្មគុណភាពខ្ពស់ដើម្បីជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។

តំណាងរបស់ MUFASA GROUP បានថ្លែងដូចនេះថា «នៅពេលសង្គមត្រូវការ យើងមិនអាចឈរមើលបានទេ»។ ដោយយើងយល់ដឹងពីការទទួលខុសត្រូវរបស់ខ្លួន ហើយសម្រាប់ថ្ងៃអនាគត យើងនឹងបន្តការយកចិត្តទុកដាក់ទៅលើតម្រូវការសង្គម និងអនុវត្តសកម្មភាពជាក់ស្តែងដើម្បីគាំទ្រការអភិវឌ្ឍនៃប្រទេសកម្ពុជាផងដែរ៕


Khcct banner

អត្ថបទទាក់ទង