681 ezgif.com resize
Swift cc time

ជនភៀសសឹកនៅខេត្តឧត្តរមានជ័យមួយចំនួនបានវិលត្រឡប់ទៅលំនៅដ្ឋានក្រោយបទឈប់បាញ់

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ឧត្តរមានជ័យ៖ ជនភៀសសឹកនៅខេត្តឧត្តរមានជ័យមួយចំនួនបានវិលត្រឡប់ទៅលំនៅដ្ឋានវិញបណ្តើរៗក្រោយបទឈប់បាញ់។ នេះបើតាមគេហទំព័រផ្លូវការរបស់ លោក ម៉េត មាសភក្ដី អភិបាលរងខេត្ត នាថ្ងៃទី ១ សីហា ២០២៥។

យោងតាមគេហទំព័រផ្លូវការរបស់ លោក ម៉េត មាសភក្ដី អភិបាលរងខេត្តឧត្តរមានជ័យ បានឱ្យដឹងថា បន្ទាប់ផ្ទុះសង្គ្រាមចំនួន ៥ថ្ងៃ និងមានបទឈប់បាញ់ ដោយអនុវត្តចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០០នាទីរសៀលនេះ ជនភៀសសឹកនៅជំរំមួយចំនួន រួមទាំងអ្នកដែលបានជម្លៀសចេញពីលំនៅដ្ឋានកាលពីសង្គ្រាមរវាងកងទ័ពកម្ពុជា-ថៃទៅតាមបណ្តារាជធានី/ខេត្ត បានវិលត្រឡប់មកមូលដ្ឋានភូមិឃុំ នៅខេត្តឧត្តរមានជ័យវិញជាបណ្តើរៗ។

លោក បានគូសបញ្ជាក់ថា ជំរំទាំង៧ បានបន្ថយមក ៦ទីតាំង ជនភៀសសឹកកំពុងរស់នៅក្នុងជំរំបានបន្ថយមកត្រឹម ៨ ៦៧៥គ្រួសារ ស្មើ ៣១ ៥០៥នាក់។

សភាពការណ៍ចរន្តប្រជាពលរដ្ឋនៅតាមបណ្តាក្រុងស្រុកទាំង៥ បានការវិលត្រឡប់ ទី១. ស្រុកបន្ទាយអំពិលប្រមាណ ៣០% ទី២. ក្រុងសំរោង ៨០% ទី៣. ស្រុកអន្លង់វែង ៩០% ទី៤. ស្រុកត្រពាំងប្រាសាទ ៧០% និង ទី៥. ស្រុកចុងកាល់ស្ទើរតែទាំងអស់៕

Khcct banner

អត្ថបទទាក់ទង