681 ezgif.com resize
Swift cc time

មន្ត្រីជំនាញ ស្ទាក់ចាប់បាន«សាច់គោ និងជើងមាន់»បង្កកជាង៦តោន នាំចូលពីវៀតណាមខុសច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះស្ទាក់ចាប់រថយន្ត១គ្រឿងម៉ាកHYUNDIA ពណ៌ស ដឹកសាច់បង្កកចំនួន ២៤៤កេសក្រដាស ស្មើ នឹង ៦១៨២គីឡូក្រាម (ក្នុងនោះមានសាច់គោបង្កកនិងជើងមាន់បង្កក )នៅវេលាម៉ោង១០និង៣០នាទីព្រឹក នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។

បើតាមលោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះស្ទាក់ចាប់រថយន្ត១គ្រឿងម៉ាកHYUNDIA ពណ៌ស មានចំណុះ៣,៥តោន ដឹកសាច់បង្កកចំនួន ២៤៤កេសក្រដាស ស្មើ នឹង ៦១៨២គីឡូក្រាម (ក្នុងនោះមានសាច់គោបង្កកនិងជើងមាន់បង្កក )។ ក្នុងនោះ មានសាច់គោបង្កកមានចំនួន ១៩៤កេសក្រដាស ស្មើនឹង ៥៤៣២គីឡូក្រាម និងជើងមាន់បង្កកមានចំនួន ៥០កេសក្រដាស ស្មើនឹហ្នឹង ៧៥០គីឡូក្រាម។

ជាមួយគ្នានោះ លោក ហ៊ុន សារ៉ាត់ បន្ថែមថា រថយន្តខាងលើនេះ បានដឹកផលិតផលសត្វបង្កកទាំងនេះចេញពីប្រទេសវៀតណាម យកមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ដឹកជញ្ជូនខុខុសលក្ខណៈបច្ចេកទេស នៃច្បាប់ដឹកជញ្ជូនសត្វ និងផលសត្វ។ ទន្ទឹមនឹងនេះ ក្រុមមន្ត្រីជំនាញ បាននាំបទល្មើស និងវត្ថុតាងទាំងនេះទៅរក្សាទុកនៅចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕


Khcct banner

អត្ថបទទាក់ទង