ប៉េណាំង៖ មន្ទីរពេទ្យ sunway medical centre penang ជាមន្ទីរពេទ្យព្យាបាលជំងឺមហារីកគ្រប់ប្រភេទ ការព្យាបាលជង្គង់ដោយប្រើ Robotic និង ជំងឺផ្សេងទៀត ដោយមានការពិនិត្យក្នុងម៉ាស៊ីន CT Scan និង ម៉ាស៊ីនព្យាបាល បច្ចេកវិទ្យាខ្ពស់ជាងគេបង្អស់ក្នុងប្រទេសម៉ាឡេស៊ី ផ្តល់សេវាកម្ម និង តម្លៃទាបជាងប្រទេសថៃ ៣០ %។
ពេទ្យ sunway medical centre penang មានបច្ចេកវិទ្យាក្នុងការព្យាបាលជំងឺមហារីក រួមមាន មហារីកសួត ខួរក្បាល សុដន់ ពោះវៀនធំ បំពង់ក និងជំងឺមហារីកជាច្រើនទៀតនៅក្នុ្ងងរាងកាយ។ ម៉ាស៊ីន ក្នុងមន្ទីរពេទ្យនេះ ជាបច្ចេកវិទ្យាខ្ពស់ជាងគេបង្អស់ក្នុងប្រទេសម៉ាឡេស៊ី ដែលអាចស្វែងរកជំងឺមហារីកបានច្បាស់លាស់ ដូចជាដំណាក់កាលនៃមហារីក និង របៀបនៃការព្យាបាលច្បាស់លាស់ ចំណាយថវិកាតិច និងប្រើពេលវេលាខ្លី។ ការពិនិត្យ និង ព្យាបាលដោយម៉ាស៊ីនបច្ចេកវិទ្យាថ្មីនេះ ផ្តល់នូវលទ្ធផលការព្យាបាលជាសះស្បើយខ្ពស់ ដោយមានផលប៉ះពាល់តិចបំផុត។
បើតាមលោកវេជ្ជបណ្ឌិត Ahmad Fauzey Bin kassin មន្ទីរពេទ្យក៏មានការវះកាត់ជង្គង់ដែលមានបញ្ហាឈឺសន្លាក់ និង វៀចជាដើម ដោយប្រើប្រាស់ជំនួយពីម៉ាស៊ីន Robotic កាត់បន្ថយការឈឺចាប់ ប្រើពេលខ្លីក្នុងការព្យាបាល ដោយអាចដើរបានឡើងវិញ ក្នុងរយៈពេល១ថ្ងៃតែប៉ុណ្ណោះបន្ទាប់ពីវះកាត់។ ចំពោះបញ្ហាសន្លាក់ វះកាត់ដោយបន្ថែមដែកក្នុងជង្គង់ ដែលអាចប្រើប្រាស់បានរហូតពី ២០-២៥ឆ្នាំ។
លោកស្រី Christine Lee CEO Sunway medical centre Penang បានបញ្ជាក់ថា មន្ទីរពេទ្យនេះ បើប្រាស់ម៉ាស៊ីនបច្ចេកវិទ្យាចុងក្រោយបង្អស់ ដោយអាចមើលឃើញជារូបភាពច្បាស់ ផ្តល់នូវប្រសិទ្ធភាពខ្ពស់។ បន្ទាប់ពីការពិនិត្យ មន្ទីរពេទ្យក៏ផ្តល់ការព្យាបាលដោយគ្រូពេទ្យមានជំនាញ និង ម៉ាស៊ីនបច្ចេកវិទ្យាខ្ពស់ ដោយព្យាបាលតាមរយៈការវះកាត់ ការព្យាបាលដោយប្រើគីមី និងការព្យាបាលដោយវិទ្យុសកម្មជាដើម។ បន្ថែមពីនេះ មានការរៀបចំកាលវិភាគ និងរបាយការណ៍នៃការពិនិត្យ ព្យាបាល បានឆាប់រហ័ស ដែលផ្តល់ភាពងាយស្រួលដល់អ្នកជំងឺ។ ក្រៅពីនេះ សម្រាប់អ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យនេះ អាចស្នាក់នៅក្នុងបន្ទប់VIPក្នុងតម្លៃប្រមាណ ១៦៥$/ថ្ងៃ និងបន្ទប់ធម្មតាប្រមាណ៩៤$/ថ្ងៃ ព្រមទាំងអ្នកមើលថែអ្នកជំងឺអាចស្នាក់នៅសណ្ឋាគារដោយឥតគិតថ្លៃ។
គួរបញ្ជាក់ថា មន្ទីរពេទ្យSUNWAY Medical Centre Penang មានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសម៉ាឡេស៊ី ក្នុងទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ជាមន្ទីរពេទ្យឯកជនដែលបានទទួលស្គាល់គុណភាពទាំងសុខាភិបាលរដ្ឋ និង ឯកជន៕