681 ezgif.com resize
Swift cc time

លោក ហេង វិសាល និងស្រីនា ប្រកាសឧបត្ថម្ភ១០០$ ជារៀងរាល់ខែ អស់មួយជីវិត ដល់វីរៈកងទ័ព២រូបដែលថៃបានដោះលែង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោក ហេង វិសាល និងស្រីនា ជាអ្នកផលិតមាតិកាតាមបណ្តាញសង្គមដ៏ល្បីប្រកាសឧបត្ថម្ភប្រាក់ ១០០$ ជារៀងរាល់ខែ ដល់វីរៈកងទ័ព២រូបដែលថៃបានដោះលែង អស់មួយជីវិត ក្រោយលោកទាំងពីរបានត្រូវប្រទេសថៃ ចាប់ឃាត់ខ្លួននាពេលថ្មីៗនេះ។

លោក ហេង វិសាល និងស្រីនា បានប្រកាសឧបត្ថម្ភប្រាក់ ១០០$ ជារៀងរាល់ខែ ដល់វីរៈកងទ័ព២រូបដែលថៃបានដោះលែង អស់មួយជីវិត ដែលជាការបង្ហាញនូវការដឹងគុណ ជាវីរៈបុរសការពារទឹកដីកម្ពុជា ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។

ការប្រកាសនេះ បន្ទាប់ពីកងទ័ពកម្ពុជា ០២រូប ក្នុងចំណោមកងទ័ពកម្ពុជា ២០រូប បានត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងសភាពពិការ និង បាត់បងស្មារតី ក្រោយបានក្រោមការគ្រប់គ្រងរបស់កងទ័ពថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មក។ បច្ចុប្បន្ន កងទ័ពកម្ពុជា ០២រូបនេះ ត្រូវបានបញ្ជូនមកវិញតាមច្រកអូរស្មាច់ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នេះតាមច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា កាលពីថ្ងៃទី ២៤ កក្កដានេះ បានរងការឈ្លានពានជាថ្មីពីកងទ័ពថៃ រហូតមានឱ្យមានការផ្ទុះអាវុធ បាត់បង់កងទ័ពទាំងសងខាង។តែយ៉ាងបច្ចុប្បន្ននេះ ការផ្ទុះអាវុធដាក់គ្នាបានចប់ ហើយកំពុងចរចារក្សាសន្តិភាពឡើងវិញ៕

Khcct banner

អត្ថបទទាក់ទង