681 ezgif.com resize
Swift cc time

«ស្លាបមាន់បង្កក»ខូចគុណភាព១,៥០០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញដុតកំទេចចោល

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី០១ ខែសីហាឆ្នាំ ២០២៥ បានធ្វើការដុតកំទេចចោល ស្លាបមាន់បង្កកខូចគុណភាពចំនួន ១.៥០០ គីឡូក្រាម នៅទីលានចាក់សំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងមានការចូលរួមពីមន្ត្រីការិយាល័យផលិតកម្ម និងបក្សសុខព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ធ្វើការដុតកំទេចចោល ស្លាបមាន់បង្កកខូចគុណភាពចំនួន ១.៥០០ គីឡូក្រាម នៅទីលានចាក់សំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ៕


Khcct banner

អត្ថបទទាក់ទង