681 ezgif.com resize
Swift cc time

ជនជាតិវៀតណាម ៨៥នាក់ ត្រូវបណ្ដេញចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ក្រចេះ៖ សមត្ថកិច្ចកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើការបណ្តេញជនជាតិវៀតណាមចំនួន ៨៥នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា តាមអនុសាសន៍របស់លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៨៥នាក់ (ស្រី២៥នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕


Khcct banner

អត្ថបទទាក់ទង