681 ezgif.com resize
Swift cc time

CMACរកឃើញ«គ្រាប់បែក MK-84»ទម្ងន់ជិត១តោន ដែលទម្លាក់ពីយោធាថៃចំផ្ទះពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កម្លាំងអង្គភាពសុីម៉ាក់ (CMAC)នៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៥ បានឆ្លេីយតបសំណេីរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយការទម្លាក់គ្រាប់បែកចំផ្ទះរបស់គាត់។ គ្រាប់បែកនេះ ជាប្រភេទ MK-84 មានទម្ងន់ជិត១តោន (១,០០០គីឡូក្រាម) មានប្រវែងសរុបប្រមាណ ៣,៥ម៉ែត្រ មានជាតិផ្ទុះជាង ៥០០គីឡូក្រាម។

លោក ហេង រតនា ប្រធានអង្គភាពស៊ីម៉ាក់(CMAC) បានឲ្យដឹងថា កម្លាំងអង្គភាពសុីម៉ាក់ បានឆ្លេីយតបសំណេីរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយការទម្លាក់គ្រាប់បែកចំផ្ទះរបស់គាត់។ លោកបន្ថែមថា នេះជាប្រភេទគ្រាប់បែក MK-84 មានទម្ងន់ជិត១តោន (១,០០០គីឡូក្រាម) មានប្រវែងសរុបប្រមាណ ៣,៥ម៉ែត្រ មានជាតិផ្ទុះជាង ៥០០គីឡូក្រាម ជាគ្រាប់បែកមានទំហំធំជាងបំផុតក្នុងចំណោមប្រភេទគ្រាប់បែកក្នុងក្រុមគ្រាប់បែកMK (MK-81, MK82, MK-83 និងMK-84) ដែលបានទម្លាក់ដោយកងទ័ពអាកាសសៀមកាលពីកន្លងទៅថ្មីនេះ។

ប្រធានអង្គភាពស៊ីម៉ាក់(CMAC) បានគូសបញ្ជាក់ថា គ្រាប់បែកប្រភេទMK-84នេះ ក៏កម្រប្រេីប្រាស់ទម្លាក់ណាស់ កាលពីសម័យសង្គ្រាមឥណ្ឌូចិន៕


Khcct banner

អត្ថបទទាក់ទង