681 ezgif.com resize
Swift cc time

ជប៉ុនប្តេជ្ញាតាមដាន និងជំរុញឱ្យកម្ពុជា-ថៃអនុវត្តយ៉ាងប្រាកដប្រជានូវបទឈប់បាញ់ និងបន្ថយភាពតានតឹងតាមព្រំដែន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ Embassy of japan in cambodia 

ព្រះវិហារ៖ ជប៉ុនប្តេជ្ញាតាមដាន និងបន្តលើកទឹកចិត្តប្រទេសកម្ពុជា និងថៃ ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ធូរបន្ថយភាពតានតឹង ដោយមានការសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ។ ការប្រកាសនេះ បន្ទាប់ពីជប៉ុនដែលជាអនុព័ន្ធយោធា បានចូលរួមពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានការណ៍តំបន់ព្រំដែនដោយផ្ទាល់នៅតំបន់កងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ នៅថ្ងៃនេះ។

វរសេនីយឯក ហារ៉ា តាកាស៊ី ទីប្រឹក្សា និងជាអនុព័ន្ធយោធា អមស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី៣០ ខែកក្កដា បានចូលរួមដំណើរទស្សនកិច្ចនៅតំបន់កងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានការណ៍តំបន់ព្រំដែន ក្នុងនាមជាសមាជិកភ្នាក់ងារអនុព័ន្ធយោធា ប្រចាំភ្នំពេញ (MACPP) ដែលរៀបចំដោយក្រសួងការពារជាតិ។

បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា រដ្ឋាភិបាលជប៉ុននឹងបន្តលើកទឹកចិត្តប្រទេសកម្ពុជា និងថៃ ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ។ បន្ថែមពីនេះ ស្ថានទូតជប៉ុន បានចូលរួមរំលែកទុក្ខចំពោះវិញ្ញានក្ខន្ធអ្នកដែលបានពលីជីវិតក្នុងបព្វហេតុការប៉ះទង្គិចក្នុងជម្លោះតាមព្រំដែនថ្មីៗនេះ និងបានបង្ហាញនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបានរងផលប៉ះពាល់៕



Khcct banner

អត្ថបទទាក់ទង