681 ezgif.com resize
Swift cc time

រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យ និងណែនាំការបង្ការជំងឺដល់ជនភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងសុខាភិបាល

បន្ទាយមានជ័យ៖ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី៣០ កក្កដា បានចុះពិនិត្យ និងណែនាំអំពីវិធីសាស្ត្រនៃការថែទាំសុខភាពដល់ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលបានភៀសខ្លួនកំឡុងពេលមានសង្រ្គាមព្រំដែនកម្ពុជា និងថៃ។

លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្ន នៅទីសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ ដោយបានពាំនាំនូវការផ្ញាំផ្ញើសួរសុខទុក្ខ ព្រមទាំងនាំយកនូវសម្ភារៈប្រើប្រាស់ជាអំណោយរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈក្រសួងសុខាភិបាល ដើម្បីចូលរួមដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំអំពីវិធីសាស្ត្រនៃការថែទាំសុខភាព ដោយអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការរក្សាអនាម័យ ការហូបស្អាត សម្រាន្តក្នុងមុង ដើម្បីបង្ការខ្លួនពីជំងឺគ្រុនឈាម គ្រុន់ចាញ់ និងចំអិនអាហារឱ្យបានឆ្អិនល្អ ជៀសវាងការបង្កជាជំងឺរាករូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ ផ្សេងៗ។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវស្វែងរកសេវាសុខាភិបាល នៅទីតាំងសុខាភិបាល ក្នុងទីសុវត្ថិភាពនេះ ឬមូលដ្ឋានសុខាភិបាលនៅជិតបំផុត ដោយមានវត្តមានជាប់ជាប្រចាំនៃបុគ្គលិកសុខាភិបាល៕


Khcct banner

អត្ថបទទាក់ទង