681 ezgif.com resize
Swift cc time

សមាជិកសមាគមឧកញ៉ាកម្ពុជាចូលរួម “វេទិកាជំរុញផ្សព្វផ្សាយសួនឧស្សាហកម្មកម្ពុជា-ចិន”

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សមាជិកសមាគមឧកញ៉ាកម្ពុជា នាថ្ងៃរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានចូលរួម “វេទិកាជំរុញផ្សព្វផ្សាយសួនឧស្សាហកម្មកម្ពុជា-ចិន” ដែលជាវេទិកាមួយត្រូវបានសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងក្រុមការងាររបស់តំបន់ស្វ័យតជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងផ្សព្វផ្សាយ និងផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ចិន។

វេទិកានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមដោយលោក ចឹង យ័នតុង (Zheng Yuandong) អគ្គលេខាធិការរង នៃរដ្ឋាភិបាលប្រជាជន នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី លោកស្រី ចឹង លីង (Zheng Ling) អភិបាលរងទីក្រុងប៉ីហាយ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈប្រតិភូរដ្ឋាភិបាលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងវិនិយោគិន-ធុរជនកម្ពុជានិងចិន ជាច្រើនរូប។

វេទិកានេះត្រូវបានសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងក្រុមការងាររបស់តំបន់ស្វ័យតជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងផ្សព្វផ្សាយ និងផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ចិន ដើម្បីជំរុញពន្លឿនការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការកសាងសួនឧស្សាហកម្មកម្ពុជា-ចិន។

លោកស្រី ចម និម្មល បានលើកទឹកចិត្តឱ្យក្រុមការងារចម្រុះសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ជួបប្រជុំពិភាក្សាឱ្យបានទៀងទាត់ និងញឹកញាប់ដោយកំណត់ផែនការសកម្មភាពឱ្យបានជាក់លាក់ ដើម្បីអាចសម្រេចបានតាមផែនការដែលបានគ្រោងទុក និងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មនានាឱ្យបានជាប្រចាំនិងញឹកញាប់ទាំងនៅកម្ពុជានិងនៅចិន ដើម្បីបង្កើនឱកាសក្នុងការចាប់ដៃគូធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញនិងលើកទឹកចិត្តឱ្យវិនិយោគិនចិន មកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅប្រទេសចិន ដូចជា កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម សំដៅបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកស្រីបានលើកទឹកចិត្តឱ្យវិស័យឯកជននៃប្រទេសទាំងពីរ ទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលប្រទេសទាំងពីរជាសមាជិក ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលទើបបញ្ចប់ការចរចាដំឡើងកម្រិត និងគ្រោងចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះ និងជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលគណៈកម្មការចម្រុះនៃប្រទេសទាំងពីរគ្រោងនឹងជួបប្រជុំលើកទី២ នៅដើមខែកញ្ញា ឆ្នាំ២០២៥ នេះ៕


Khcct banner

អត្ថបទទាក់ទង