681 ezgif.com resize
Swift cc time

រដ្ឋមន្ត្រីក្រសួងការងារ ប្រើវេទិកាជាមួយអង្គការអន្តរជាតិប្រាប់ពី«អំពើហិង្សា»របស់ថៃលើពលករកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ។

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ នៅថ្ងៃទី២៨ ខែកក្កដានេះ បានបង្ហាញពីអំពើហិង្សា និង ភាពឃោរឃៅមកលើពលរដ្ឋខ្មែរដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ។ការបង្ហាញនេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាត្រីភាគី មានក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ, អង្គការវិជ្ជាជីវៈរបស់និយោជក, អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអង្គការអន្តរជាតិខាងការងារ (ILO) ស្ដីពី «ការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» នៅសណ្ឋាគារកាំបូឌីយ៉ាណា។

បើតាមរដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងថ្កោលទោសខ្លាំងៗដល់ក្រុមជ្រុលនិយមថៃ ដោយក្នុងដៃអមជាមួយរូបភាព បង្ហាញអំពីរូបភាពនៃការប្រព្រឹត្តអំពើហិង្សាពីសំណាក់ក្រុមជ្រុលនិយមថៃមកលើពលករខ្មែរដែលកំពុងរស់នៅ និង ធ្វើការនៅប្រទេសថៃដែលជាអំពើមិនអាចទទួលយកបាន និង បានរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ជាមួយគ្នានោះ ក្រសួងការងារកម្ពុជា ស្នើឱ្យមាន«កិច្ចអន្តរាគមន៍ភ្លាមៗ» ប្រឆាំងការរើសអើង និង ការប្រើហិង្សាលើពលករខ្មែរដែលកំពុងរស់នៅ និង ធ្វើការនៅប្រទេសថៃ គឺសំដៅលើកកម្ពស់សិទ្ធិ និង សេចក្តីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍ស្របតាមលិខិតបទដ្ឋានអន្តរជាតិ។

យោងតាមរបាយការណ៍របស់ក្រសួងការងារ ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតមកដល់ថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៥ ពលករខ្មែរបានវិលត្រឡប់ពីប្រទេសថៃវិញមានចំនួនប្រមាណ ២០៣ ៧០៦ នាក់ ដោយឡែកកាលពីថ្ងៃម្សិលមិញមានពលរដ្ឋខ្មែរចំនួន ១២០ ៤៣៨ នាក់ដែលបានវិលចូលប្រទេសកម្ពុជាវិញ។

រាជរដ្ឋាភិបាលកម្ពុជា រំពឹងថានឹងមានពលករវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាប្រមាណជាង ១៥ម៉ឺននាក់។ ដូច្នេះក្នុងរយៈពេល ៥ ថ្ងៃនេះ ពលករខ្មែរបានវិលត្រឡប់មកកាន់កម្ពុជាវិញប្រមាណជិត ៤០ ម៉ឺននាក់ ហើយចំនួននេះនឹងត្រូវកើនឡើងបន្ថែមទៀត ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្ត៕


Khcct banner

អត្ថបទទាក់ទង