681 ezgif.com resize
Swift cc time

ក្រសួងការងារ ដាក់លិខិតទៅអង្គការ ILO និង IOM ដើម្បីអន្តរាគមន៍ភ្លាមៗ«ប្រឆាំងនឹងការរើសអើង និងការប្រើហិង្សាលើពលករខ្មែរ»

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងការងារ នាថ្ងៃ២៨ កក្កដា ២០២៥ បានផ្ញើលិខិតជូនអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) រួមទាំងការិយាល័យនៃអង្គការទាំង២ ប្រចាំនៅប្រទេសកម្ពុជា និងប្រទេសថៃដោយស្នើឱ្យមាន«កិច្ចអន្តរាគមន៍ភ្លាមៗ» ប្រឆាំងការរើសអើងនិងការប្រើហិង្សាលើពលករខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ សំដៅលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍ស្របតាមលិខិតបទដ្ឋានអន្តរជាតិ។

យោងតាមគេហទំព័រផ្លូវការក្រសួងការងារបានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្តាញសង្គមបានចែកចាយនូវវីដេអូដែលបង្ហាញពីសកម្មភាពជនជ្រុលនិយមជនជាតិថៃ បានវាយធ្វើបាបពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសថៃ ដែលធ្វើឱ្យកម្ពុជាមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រជាជនកម្ពុជាដែលកំពុងប្រកបមុខរបរនៅថៃកាន់តែខ្លាំងជាងមុន។

ក្រោយចេញលិខិតជាសាធារណៈបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃការប្រើអំពើហិង្សាដែលជនជ្រុលនិយមថៃបានធ្វើមកលើពលករខ្មែរដែលកំពុងធ្វើការនៅថៃ ក្រសួងបានជូនដំណឹងពីការដាក់លិខិតទៅកាន់អង្គការទាំងពីរខាងលើ ដើម្បីស្នើឱ្យមានកិច្ចអន្តរាគមន៍ភ្លាមៗ ប្រឆាំងការរើសអើងនិងការប្រើហិង្សាលើពលករខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ៕


Khcct banner

អត្ថបទទាក់ទង