681 ezgif.com resize
Swift cc time

ក្រសួងការងារ៖ «ស្ថាប័នដែលនាំចូល ឬប្រើផលិតផលថៃ» គួរពិចារណាពីស្ថានភាពបច្ចុប្បន្ន ដែលជនជ្រុលនិយមជនជាតិថៃ បានរំលោភបំពានពលករខ្មែរនៅថៃ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ

ភ្នំពេញ៖ ក្រសួងការងារនៅថ្ងៃទី ២៧ កក្កដា ២០២៥ បានចេញសេចក្តីអំពាវនាវទៅកាន់ម្ចាស់ម៉ាក អ្នកបញ្ជាទិញដែលផ្គត់ផ្គង់ពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មថៃ ឱ្យពិចារណាពីស្ថានភាពដែលបានកើតឡើង ដែលជនជ្រុលនិយមជនជាតិថៃបានវាយធ្វើបាបប្រជាពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ដែលត្រូវបានបង្ហោះតាមបណ្តាញសង្គមជាបន្តបន្ទាប់​។

យោងតាមសេចក្តីជូនដំណឹងនៃក្រសួងការងារ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្តាញសង្គមបានចែកចាយនូវវីដេអូដែលបង្ហាញពីសកម្មភាពជនជ្រុលនិយមជនជាតិថៃ បានវាយធ្វើបាបពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសថៃ ដែលធ្វើឱ្យកម្ពុជាមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រជាជនកម្ពុជាដែលកំពុងប្រកបមុខរបរនៅថៃកាន់តែខ្លាំងជាងមុន។

ក្រសួងការងារបានគូសបញ្ជាក់ថា ស្ថាប័នដែលនាំចូលផលិតផលថៃ និងអ្នកប្រើប្រាស់ផលិតផលថៃ ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាដំណោះស្រាយក្នុងការការពារសិទ្ធ និងសុវត្ថិភាពរបស់ប្រជាពលករខ្មែរដែលកំពុងរងគ្រោះដោយសារតែអំពើយង់ខ្នងរបស់ជនជ្រុលនិយមជនជាតិថៃមួយចំនួន។ បន្ថែមពីនេះ ក្រសួងការងារបានស្នើឱ្យអាជ្ងាធរពាក់ព័ន្ធនៃប្រទេសថៃ ធានាសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌ដល់ពលករចំណាកស្រុក ដោយមិនគិតពីពូជសាសន៍ ក្នុងនាមជាសមាជិកនៃអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)៕


Khcct banner

អត្ថបទទាក់ទង