681 ezgif.com resize
Swift cc time

ក្រសួងសាធារណការចុះMoUលើកិច្ចព្រមព្រៀងប្រតិបត្តិការ និងថែទាំបណ្តោះអាសន្ន លើគម្រោងផ្លូវដែកកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខា កិច្ចព្រមព្រៀងប្រតិបត្តិការ និងថែទាំបណ្តោះអាសន្ន លើគម្រោងផ្លូវដែកកម្ពុជា ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. ដើម្បីរៀបចំប្រតិបត្តិការផ្លូវដែក ពិសេសធានាឱ្យបាននូវការធ្វើឱ្យប្រសើរឡើងសេវាផ្លូវដែកនានាទាំងការដឹកជញ្ជូនមនុស្ស និងទំនិញ ដែលការបង្កើតឱ្យមាននូវវិធានការសុវត្ថិភាពខ្ពស់បំផុតមួយនៅតាមបណ្តាញផ្លូវដែកទាំងពីរខ្សែ។ ពិធីចុះហត្ថលេខា (MoU) នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។

បើតាមក្រសួងសាធារណការ ពិធីនេះធ្វើឡើងក្នុងគោលបំណងរៀបចំប្រតិបត្តិការផ្លូវដែកក្នុងអំឡុងពេលអន្តរកាលនៃកិច្ចចរចាកិច្ចព្រមព្រៀង PPP ថ្មី រវាងរាជរដ្ឋាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. និងក្រុមហ៊ុនដៃគូយុទ្ធសាស្ត្រ ជាពិសេសធានាឱ្យបាននូវការធ្វើឱ្យប្រសើរឡើងសេវាផ្លូវដែកនានាទាំងការដឹកជញ្ជូនមនុស្ស និងទំនិញ ដែលការបង្កើតឱ្យមាននូវវិធានការសុវត្ថិភាពខ្ពស់បំផុតមួយនៅតាមបណ្តាញផ្លូវដែកទាំងពីរខ្សែ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងករណីចាំបាច់ណាមួយ។

គួរបញ្ជាក់ថា នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងប្រតិបត្តិការ និងថែទាំបណ្តោះអាសន្ន លើគម្រោងផ្លូវដែកកម្ពុជា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. ដែលតំណាងដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំពាក់ព័ន្ធ នៃក្រសួងសាធារណការ និងជញ្ជូន គណៈកម្មការអន្តរក្រសួងចរចាកិច្ចព្រមព្រៀងសម្បទានផ្លូវដែក ប្រតិភូ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. និងមន្រ្តីជំនាញពាក់ព័ន្ធ៕


Khcct banner

អត្ថបទទាក់ទង