681 ezgif.com resize
Swift cc time

រដ្ឋបាលខេត្តប៉ៃលិន អំពាវនាវពលរដ្ឋខ្មែរកំពុងធ្វើការនៅថៃ មកស្រុកកំណើតវិញ«ទោះបីមានឯកសារ ឬគ្មានឯកសារ»

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ប៉ៃលិន៖ ពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ដោយស្ថានភាពមិនល្អបច្ចប្បន្នបើមិនមានការចាំបាច់ សូមប្រញាប់វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។

រដ្ឋបាលខេត្តប៉ៃលិន បានធ្វើការអំពានាវដល់ពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ដោយស្ថានភាពមិនល្អបច្ចប្បន្នបើមិនមានការចាំបាច់ សូមប្រញាប់វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជួយពលករខ្មែរ «ទោះបីមានឯកសារ ឬគ្មានឯកសារ» និងត្រៀមរថយន្តក្រុង សម្រាប់ជូនប្រជាពលរដ្ឋវិលត្រលប់ទៅស្រុកកំណើត ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃ ។

រដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ចំពោះ ករណីពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាផ្សេងៗ ឬ មិនទាន់បើកប្រាក់ខែ និងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 នោះក្រុមការងារនឹងរង់ចាំជួយសម្របសម្រួលជួយដោយឆន្ទះខ្មែរតែមួយ៕

Khcct banner

អត្ថបទទាក់ទង